រសាត់

ដឹកនាំ​ដោយ ហេង មិនា, ២០១៩, ១២នាទី, ភាសា​ខ្មែរ មាន​អក្សរអង់គ្លេស​រត់ពីក្រោម

នៅខេត្ត​បន្ទាយមានជ័យ បេង មុំ, សុខ វៃ និង​កូនស្រីឈ្មោះ ចាន់រ៉ា បានអស់​ផ្ទះសម្បែង​នៅ ហើយពួកគេ​ត្រូវ​បង្ខំចិត្ត​ផ្លាស់​ទីលំនៅ​បណ្តោះអាសន្ន​ក្រោយពី​ត្រូវបាន​បណ្តេញចេញ​ពីដី​ដែល​ពួកគេ​ធ្លាប់​រស់នៅ។ ពួកគេ​ទាំងពីរ​ប្រើរទេះ​ដើម្បី​រើ​អីវ៉ាន់ ហើយ​ថែមទាំង​ស៊ីឈ្នួល​ដឹកជញ្ជូន​អីវ៉ាន់​ឲ្យគេ​ទៀតផង។ មុំ​បែកគំនិត​ចង់ទៅ​ធ្វើការ​នៅ​ប្រទេសថៃ ប៉ុន្តែ​វៃ​ចង់ឲ្យ​គ្រួសារ​របស់គាត់​រស់នៅ​ជុំគ្នា​ជាង។