វិញ្ញាណរស់ កាយស្លាប់

ដឹកនាំ​ដោយ ភោគ រ៉ានី, ឆ្នាំ២០១៩, ៨នាទី, ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម

លោកស្រី សូ ឌី សព្វថ្ងៃ​មានមុខរបរ​ជាគ្រូទាយ និង​ស្នាក់នៅ​ក្នុងវត្តអារាម​មួយកន្លែង​នៅរាជធានី​ភ្នំពេញ ជាមួយនឹង​កូនស្រី​របស់គាត់។ មុខរបរ​ជាគ្រូទាយ​នេះហើយ​ដែល​ចិញ្ចឹម​ជីវិត​លោកស្រី និង​ទំនុកបម្រុង​កូនស្រី​របស់គាត់​ឲ្យបាន​រៀនសូត្រ។ ទោះបីជា​លោកស្រី​មានវិញ្ញាណ​អាចទស្សន៍ទាយ​ដឹងរឿង​ជាច្រើន​ក៏ពិតមែន ប៉ុន្តែ​ការរស់នៅ​របស់​លោកស្រី​ពឹងផ្អែកតែ​លើ​រទេះរុញ​ប៉ុណ្ណោះ។