ជម្នះ

ដឹកនាំ​ដោយ ឡេង វុនណេង, ២០២០, ៧​នាទី, ភាសា​ទំពួន មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម

នៅឯ​ទីជនបទ​មួយ​ក្នុង​ខេត្ត​រតនគិរី ក្រែក នេត បាន​បាត់បង់​ជើងម្ខាង​ដោយសារ​ពស់ចឹក។ ក្រោយមក ប្រពន្ធគាត់​បានរត់ចោល​គាត់​ដោយយក​កូន​ទៅជាមួយ​ទៀត។ សព្វថ្ងៃ គាត់​រស់នៅ​យ៉ាងឯកោ​ជាមួយ​ម្ដាយ និង​ធ្វើការ​នៅកន្លែង​ផ្សេងៗ​ជាច្រើន​ដើម្បី​រកលុយ​មក​ចិញ្ចឹម​ជីវិត។ ទោះជា​យ៉ាងនេះ​ក្ដី គាត់ប្រឹង​ជម្នះ​ដោយ​សង្ឃឹមថា ថ្ងៃណាមួយ​គាត់នឹង​មានលុយ​គ្រប់គ្រាន់​ដើម្បី​ទិញ​ជើង​សិប្បនិមិត្ត​មួយ​ប្រើប្រាស់ ហើយនឹង​បាន​ជួបមុខ​កូនគាត់​វិញ។