វាសនា

ដឹកនាំ​ដោយ ហ៊ុន លក្ខិណា, ២០១៥, ៧នាទី, ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម

សុខុម អាយុ ៥៥ ឆ្នាំ រស់នៅ​ក្នុង​អគារ ស។ គាត់​បាន​ក្លាយជា​គ្រូទាយ​រយៈពេល ៣០ ឆ្នាំ ចាប់តាំងពី​គាត់​បាន​ចាកចេញ​ពី​ជំរំ​សាយធូ។ ប៉ុន្តែ​ការរស់នៅ​របស់​គាត់​មិនទទួលបាន​ស្ថានភាព​ល្អប្រសើរ​ជាងមុន​ឡើយ។ សុខុម​រកលុយ​បាន ដើម្បី​ជួយ​ចៅប្រុស និង​កូនស្រី​របស់​គាត់។ គាត់​ធ្វើការ​បោកគក់​ដើម្បី​បន្ថែម​ប្រាក់ចំណូល និង​សងបំណុល។ ក្នុង​នាមជា​គ្រូទាយ គាត់​អាច​មើលឃើញ​រឿងរ៉ាវ​ជីវិត​របស់​មនុស្ស​ផ្សេងទៀត ប៉ុន្តែ​គាត់​មិនអាច​មើលឃើញ​រឿងរ៉ាវ​ជីវិត​របស់​ខ្លួនគាត់​បានទេ។ គាត់​មិនចង់​ជឿទេ​នៅពេល​ដំបូង ប៉ុន្តែ​ឥឡូវ មុខរបរ​ជា​គ្រូទាយ​បានក្លាយជា​វាសនា​របស់​គាត់​ហើយ។