មគ្គុទេសក៍ក្មេង

ដឹកនាំ​ដោយ ងឿម ផល្លី, ២០១៥, ៨នាទី, ភាសា​ខ្មែរ មានអក្សរ​អង់គ្លេស​រត់ពីក្រោម

រស់នៅ​ផ្ទះតូច​មួយនៅ​ជាប់នឹងភ្នំ ច្រេះ​ជា​ក្មេងប្រុស​ម្នាក់​ដែលមាន​ឪពុក​ជាអ្នកជំងឺ និង​បងស្រី​​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេសថៃ។ ម្តាយ​របស់គាត់​បានស្លាប់​នៅពេលដែល​ច្រេះ​មាន​អាយុ​ពីរឆ្នាំ។ ដោ​យ​​សារតែ​ភាពក្រីក្រ​របស់គាត់ គាត់​មិនអាច​ទៅ​សាលារៀន​បានទេ។ ច្រេះ​បាន​​ជ្រើសរើស​​មុខរបរ​​ជាអ្នក​​នាំផ្លូវ​នៅ​ក្នុង​​ភ្នំ​ដើម្បី​ចិញ្ចឹម​គ្រួសារ​របស់​គាត់។