អ្នកប្រមាញ់

ដឹកនាំដោយ វណ្ណ សុជាតា, ២០១៥, ៩នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

នេះជា​រឿងរ៉ាវ​របស់​គ្រួសារ​មួយ​​នៅឯ​ខេត្ត​បាត់ដំបង​ដែលមាន​សមាជិក​ប្រាំនាក់។​ ប្រាក់​ចំណូល​​ប្រចាំ​ថ្ងៃ​​របស់​​ពួក​គេ​គឺ​បាន​​​មកពី​ការលក់​កណ្តុរ។ ពួកគេ​រកបាន​ប្រាំដុល្លារ​មួយយប់ ប្រសិនបើ​មិន​មាន​​ភ្លៀង​ធ្លាក់​ទេនោះ។ ឪពុក​​របស់​​ក្មេងទាំងបី​​តែងតែ​​ចូល​​ទៅ​ក្នុងព្រៃ​នៅពេល​ព្រឹក​​ដើម្បី​​ដាក់​អន្ទាក់​កណ្តុរ។ ឯ​ប្រពន្ធ​របស់​គាត់​បាន​យក​​សត្វកណ្តុរ​ដែលរកបាន​ទៅលក់​នៅតាម​​ហាង​ផឹក​ស៊ី​​នៅទី​​ជនបទ​។ «នៅទី​បញ្ចប់ តើ​ពួកយើង​​អាចរកលុយ​​ទៅទិញ​​​ពេជ្រ​​មកពាក់​នឹងគេ​បានទេ​ ​បើម្ង៉ៃៗ​យើង​រក​​​បាន​តែ​ប្រហែល​​​​ប្រាំ​ដុល្លារ​​អ៊ីចឹង​​នោះ​?​» នេះគឺជា​សំណួរ​នៅក្នុង​ជីវិត​របស់​ពួកគេ។