បឹងចិញ្ចឹមជីវិត

ដឹកនាំ​ដោយ ហេង មិនា, ឆ្នាំ២០១៩, ៧នាទី, ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម

លោកយាយ អឹម ផុន មាន​មុខរបរ​ជាអ្នកលក់​ផ្លែឈូក និង​ក្រឳ​ឈូក។ ជារៀង​រាល់ថ្ងៃ លោកយាយ​តែងទូល​ក្រឳឈូក ដើរលក់​តាមផ្ទះ និង​តាម​ដងផ្លូវ ដើម្បី​បាន​ប្រាក់ចំណូល​ខ្លះ​ជួយសម្រួល​ដល់​ជីវភាព​រស់នៅ​របស់គាត់។ ថ្វីបើ​គាត់មាន​កូនច្រើន​ក៏ពិតមែន តែកូនៗ​របស់គាត់​រៀន​មិនបាន​ខ្ពង់ខ្ពស់​ទេ ដូច្នេះ​ហើយ គ្រួសារ​របស់គាត់​នៅតែ​លំបាក​ដដែល។ មានតែ​បឹងឈូក​ប៉ុណ្ណោះ ដែលជា​ដង្ហើម​ចុងក្រោយ​នៃជីវិត​គ្រួសារ​គាត់។