លៀសជាគ្រាប់ពេជ្រ

ដឹកនាំ​ដោយ ប្ល៉ង សារឿន, ឆ្នាំ២០១៩, ៨នាទី, ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម

លោក ម៉ុក ឌឿន ជា​អតីត​យោធា​មកពី​ខេត្តកំពង់ធំ។ នៅឆ្នាំ ១៩៨០ លោក​បានចាកចេញ​ពីស្រុកកំណើត​មករក​ការងារធ្វើ​នៅឯ​ទីក្រុង​ភ្នំពេញ។ ដំបូងឡើយ លោកជា​អ្នករត់​ស៊ីក្លូ បន្ទាប់មក លោកក៏​ទៅធ្វើជា​ជាងសំណង់ តែដោយសារ​វាទាមទារ​នូវកម្លាំង​ខ្លាំង ងាយ​ប្រឈមមុខ​នឹងគ្រោះថ្នាក់ រីឯចំណូល​វិញក៏ទាប​ទៀត លោកក៏បាន​ផ្លាស់ប្តូរ​មុខរបរ​មកលក់​លៀសហាល​វិញ។ លៀស​បានចិញ្ចឹម​ជីវិត​គ្រួសារគាត់​មួយ​ទាំងមូល។ អ្នកខ្លះ​និយាយថា លៀសហាល​មិនស្អាត គ្មាន​អនាម័យ… តែ​គាត់​ក៏ចង់​ជម្នះ​នឹង​ពាក្យ​ចចាមអារ៉ាម​ទាំងអស់នោះ​ផងដែរ។