avatar

March 23, 2021

ភាពយន្តបីរឿងរបស់សិក្ខាកាម​បុប្ផាណា​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ព្រឹត្តិការណ៍ AAS 2021 Film Expo

មជ្ឈមណ្ឌល​បុប្ផាណា​មាន​សេចក្ដី​រីករាយ​ណាស់​ដែល​ភាពយន្ត​ឯកសារ​ចំនួន​បី​រឿង​ផលិត​ដោយ​សិក្ខាកាម​ផ្នែក​ផលិត​ភាពយន្ត​របស់​បុប្ផាណា ត្រូវបាន​ជ្រើសរើស និង​យកទៅ​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ AAS 2021 Film Expo នៅ​សហរដ្ឋ​អាមេរិក ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២១ ហើយ​ព្រឹត្តិការណ៍​ក្នុងឆ្នាំនេះ​ត្រូវបាន​រៀបចំឡើង​ជាលក្ខណៈ Online។

avatar

March 15, 2021

រួមគ្នាបរិច្ចាគបណ្ណសារសោតទស្សន៍​មក​កាន់​មជ្ឈ​មណ្ឌល​បុប្ផាណា!

មជ្ឈមណ្ឌល​បុប្ផាណា​ជា​ស្ថាប័ន​ឈានមុខគេ​ផ្នែក​អភិរក្ស​បណ្ណសារ​សោតទស្សន៍​នៅ​កម្ពុជា។ បច្ចុប្បន្ន​នេះ បណ្ណសារ​សោតទស្សន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​កំពុង​ត្រូវបាន​ធ្វើការ​សង្គ្រោះ ជួសជុល និង​អភិរក្ស​ដោយ​យកចិត្តទុកដាក់​បំផុត។ ដូច្នេះ ប្រសិនបើ​អស់លោក លោកស្រី មានសេសសល់​នូវ​បណ្ណសារ​ចាស់ៗ​ដូចជា ថាសចម្រៀង ហ្វីល រូបថត កាស្សែតវីដេអូ កាស្សែត​ចម្រៀង ជាដើម សូមមេត្តា​ចូលរួម​បរិច្ចាគ​មកកាន់​មជ្ឈមណ្ឌល​បុប្ផាណា​តាមរយៈ ៖

avatar

February 23, 2021

មជ្ឈមណ្ឌលបុប្ផាណាផ្អាកសកម្មភាពសាធារណៈ២សប្ដាហ៍

ដោយ​មើលឃើញ​ពី​វិបត្តិ​កូវីដ-១៩ និង​ដោយ​គោរព​ទៅតាម​សេចក្ដីជូនដំណឹង​លេខ ២៧ ស.ជ.ណ. របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មជ្ឈមណ្ឌល​បុប្ផាណា​សូម​ផ្អាក​សកម្មភាព​ជាមួយ​សាធារណជន​ចំនួន​២​សប្ដាហ៍ និង​កែប្រែ​កម្មវិធី​មួយចំនួន​ដែលបាន​គ្រោងទុក​ដោយលើក​ទៅ​ពេលក្រោយ។ សូម​អស់លោក លោកស្រី មេត្តា​ជ្រាបជា​ព័ត៌មាន និង​បន្ត​តាមដាន​ការផ្សព្វផ្សាយ​របស់យើង​ដែលនឹងមាន​ជាបន្ដបន្ទាប់។ សូម​អរគុណ!

avatar

February 2, 2021

ស្វាគមន៍ជាថ្មីមកកាន់រោងភាពយន្តនៃបុប្ផាណា!

សូមស្វាគមន៍​ប្រិយមិត្ត​សាជាថ្មី​មកកាន់​រោងភាពយន្ត​នៃ​មជ្ឈមណ្ឌល​បុប្ផាណា! ចាប់ពី​សប្ដាហ៍​នេះ​តទៅ ប្រិយមិត្ត​អាចអញ្ជើញ​មកទស្សនា​ភាពយន្ត​នៅក្នុង​រោងភាពយន្ត​ដ៏មាន​ផាសុកភាព​របស់​យើង​បាន! ការបញ្ចាំង​ភាពយន្ត​នានា រួមមាន ភាពយន្តថ្ងៃសៅរ៍ ស៊ីណេក្លឹប ភាពយន្តពិសេស ក៏ដូចជា សិក្ខាសាលា បាឋកថា ក៏នឹង​ត្រឡប់​មកកាន់​រោងភាពយន្ត​របស់​យើង​វិញ​ដូចគ្នា​ដែរ! យ៉ាងណាមិញ ក៏សូម​កុំភ្លេច​កម្មវិធី​ភាពយន្ត​ថ្ងៃសោរ៍ Online របស់​យើង​ណា៎!

avatar

January 4, 2021

មជ្ឈមណ្ឌលបុប្ផាណាបើកដំណើរការជាធម្មតាឡើងវិញហើយ

មជ្ឈមណ្ឌល​បុប្ផាណា​មាន​សេចក្ដី​រីករាយ​នឹង​ជម្រាបដំណឹងថា មជ្ឈមណ្ឌលយើងខ្ញុំចាប់​បើកដំណើរការ​ជា​ធម្មតា​ឡើងវិញហើយ​ចាប់ពីថ្ងៃនេះតទៅ។ យើងនឹងបើកដំណើរការ​សាល​ពិគ្រោះបណ្ណសារនៅជាន់ទី១ និងសាលពិព័រណ៍នៅជាន់​ផ្ទាល់ដី។ ចំណែក​រោងភាពយន្ត យើងខ្ញុំ​នឹង​ជូនដំណឹង​បន្តទៀតនា​ពេលក្រោយ​។ សម្រាប់សាល​ពិគ្រោះបណ្ណសារ យើងខ្ញុំ​អាច​ទទួល​​សាធារណជន​​ឱ្យ​ចូលមក​កាន់​សាល​នេះ​បាន​​ត្រឹមតែ​បីនាក់​ប៉ុណ្ណោះ​​ក្នុង​មួយលើក។ ដើម្បីជា​​ភាព​ងាយស្រួល និង​ចៀសវាង​​ការខកខាន សូមផ្ញើសារ​មកកាន់​​យើងខ្ញុំ​​ជាមុន

avatar

December 30, 2020

Greeting and Thank You Note from Rithy Panh

Dear friends, This year has been incredibly challenging for all of us, and we want to thank all of our friends and supporters who believe in our mission to document Cambodian culture and train the next generation’s filmmakers. In addition to the generosity of the individual donors who have helped us thrive in this difficult […]

avatar

December 4, 2020

មជ្ឈមណ្ឌលបុប្ផាណាបិទទ្វារមួយរយៈ

ដោយ​មើលឃើញថា​ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា​មិនទាន់​ល្អប្រសើរ​នៅឡើយ អាស្រ័យ​ហេតុនេះ មជ្ឈមណ្ឌល​បុប្ផាណា​នឹង​ផ្អាក​ដំណើរការ​មួយរយៈ​សិន លុះត្រាតែ​ស្ថានភាព​មានលក្ខណៈ​ល្អប្រសើរ​ជាងនេះ នោះ​យើងខ្ញុំ​នឹង​ជូនដំណឹង​ទៅលោកអ្នក​បន្ត​ទៀត។ ទោះជា​យ៉ាងនេះ​ក្ដី លោកអ្នក​នៅតែ​អាចបន្ត​តាមដាន​កម្មវិធី​របស់​យើងខ្ញុំ​ជាលក្ខណៈ Online និង​ជាពិសេស សូម​ប្រកាន់​ឱ្យហ្មត់ចត់​បំផុត​នូវ​គោលការណ៍​សុវត្ថិភាព​ដើម្បី​ចៀសឆ្ងាយ​ពី​ជំងឺ​កូវីដ-១៩។ ដោយ​ក្ដី​គោរព។

avatar

December 2, 2020

សាលពិគ្រោះបណ្ណសារនៃមជ្ឈមណ្ឌលនៅដំណើរការជាធម្មតា

មជ្ឈមណ្ឌល​បុប្ផាណា​សូម​ជម្រាបជូន​ដំណឹង​ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា សាល​ពិគ្រោះ​បណ្ណសារ​នៃ​មជ្ឈមណ្ឌល​បុប្ផាណា​​នៅ​ដំណើរការ​ជាធម្មតា។ យ៉ាងណាមិញ យើងខ្ញុំ​អាច​ទទួល​​សាធារណជន​​ឱ្យ​ចូលមក​កាន់​សាល​នេះ​បាន​​ត្រឹមតែ​បីនាក់​ប៉ុណ្ណោះ​​ក្នុង​មួយលើក។ ដើម្បីជា​​ភាព​ងាយស្រួល និង​ចៀសវាង​​ការខកខាន សូមផ្ញើសារ​មកកាន់​​យើងខ្ញុំ​​ជាមុន​ (តាមរយៈ Facebook Page: Bophana Center) ឬក៏​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ ០២៣ ៩៩ ២១ ៧៤ នោះ​យើងខ្ញុំ​​នឹងអាច​​ធានា​​កន្លែង​​ជូន​​លោកអ្នក​​បាន។

avatar

November 23, 2020

មជ្ឈមណ្ឌលបុប្ផាណាបើកដំណើរការជាធម្មតាឡើងវិញ

មជ្ឈមណ្ឌល​បុប្ផាណា​មាន​សេចក្ដី​រីករាយ​នឹង​ជូនដំណឹង​ដល់​សាធារណជន​ថា មជ្ឈមណ្ឌល​បុប្ផាណា​ចាប់​បើកដំណើរការ​ជា​ធម្មតា​ឡើងវិញហើយ​ចាប់ពី​ពេល​ផ្សាយ​ដំណឹង​នេះ​តទៅ ដោយ​យោង​លិខិត​លេខ ២៣០ សខល ចុះ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ២០២០ របស់​ក្រសួង​សុខាភិបាល ស្ដីពី​ការអនុញ្ញាត​បើកដំណើរការ​ឡើងវិញ​នូវ​រោងភាពយន្ត និង​សារមន្ទីរ​ទូទាំង​ប្រទេស។ សូម​បញ្ជាក់ថា មជ្ឈមណ្ឌល​យើងខ្ញុំ​បើកដំណើរការ​តែ​សាល​ពិគ្រោះបណ្ណសារ (ជាន់ទី១) និង​សាលពិព័រណ៍ (ជាន់​ផ្ទាល់ដី) ប៉ុណ្ណោះ។

avatar

November 10, 2020

មជ្ឈមណ្ឌលបុប្ផាណាបិទទ្វារមួយរយៈ

មជ្ឈមណ្ឌលបុប្ផាណាសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា មជ្ឈមណ្ឌលបុប្ផាណានឹងផ្អាកដំណើរការមួយរយៈក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលជាសកល ដោយយោងទៅតាមលិខិតចេញដោយក្រសួងសុខាភិបាល លេខ ២២៣ សខល ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។ មជ្ឈមណ្ឌលបុប្ផាណានឹងជូនដំណឹងជាថ្មីម្ដងទៀតនៅពេលស្ថានភាពធូរស្បើយ។ សូមអរគុណ។