avatar

August 30, 2019

រីករាយជាមួយព្រឹត្តិការណ៍ពិសេសៗនៅបុប្ផាណាក្នុងខែកញ្ញា និងតុលា ២០១៩

ក្នុងខែកញ្ញា និងតុលានេះ យើងខ្ញុំសូមស្វាគមន៍លោកអ្នកមកកាន់ទីនេះ ដើម្បីរីករាយជាមួយនឹងព្រឹត្តិការណ៍វប្បធម៌របស់ពួកយើង ព្រមទាំងដៃគូផងដែរ។ ព្រឹត្តិការណ៍ទាំងនោះមានដូចជា ភាពយន្តថ្ងៃសៅរ៍, ក្លឹបភាពយន្ត (ការចែករំលែកបទពិសោធន៍ពីប្លង់ថត និងភាពយន្តឯកសារ), ពិព័រណ៍ស្នាដៃសិល្បៈ, ទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក, និងមហោស្រពភាពយន្តខ្នាតខ្លីចតុមុខលើកទី ៨។

avatar

July 1, 2019

ព្រឹត្តិការណ៍ដ៏សំបូរបែបនៅបុប្ផាណានាពាក់កណ្ដាលឆ្នាំនេះ

រីករាយខែថ្មីជាមួយនឹងព្រឹត្តិការណ៍វប្បធម៌ជាច្រើនដែលនឹងកើតឡើងជាបន្តបន្ទាប់នៅមជ្ឈមណ្ឌលបុប្ផាណា។ កម្មវិធីរួមមាន ភាពយន្តថ្ងៃសៅរ៍, ក្លឹបភាពយន្ត (អន្តរកម្មរវាងកំណាព្យ និងរូបភាព, ភាពយន្តខ្នាតខ្លី), ពិព័រណ៍រូបថត, បាឋកថាស្ដីពី «វិវត្តន៍អក្សរខ្មែរ», កិច្ចពិភាក្សាជុំវិញភាពយន្តរបស់លោក ប៉ាន់ រិទ្ធី និងការបញ្ចាំងភាពយន្តពិសេសរបស់លោក នាង កាវិច។ ចុចទាញយកកម្មវិធីរបស់យើងជា PDF ដើម្បីអានលម្អិត

avatar

June 4, 2019

សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ការ​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​នៃ​សាល​ពិគ្រោះ​បណ្ណសារ​ និង​ការ​ផ្លាស់ប្ដូរ​ម៉ោង​បញ្ចាំង​ “ភាពយន្ត​ថ្ងៃសៅរ៍”

មជ្ឈមណ្ឌលបុប្ផាណាសូមជម្រាបជូនដំណឹងដល់ប្រិយមិត្តទាំងអស់ឲ្យបានជ្រាបថា សាលពិគ្រោះបណ្ណសារនៃមជ្ឈមណ្ឌលយើងខ្ញុំបានដំណើរការជាប្រក្រតីវិញហើយ ក្រោយពីមជ្ឈមណ្ឌលយើងខ្ញុំបានធ្វើការកែសម្រួលប្រព័ន្ធមូលដ្ឋានទិន្នន័យរួចរាល់។ ចំណែកឯកម្មវិធី “ភាពយន្តថ្ងៃសៅរ៍” វិញ យើងនឹងផ្លាស់ប្ដូរម៉ោងបញ្ចាំងទៅម៉ោង ៥ ល្ងាចដូចធម្មតាវិញ ចាប់ពីថ្ងៃសៅរ៍ ទី ៨ ខែមិថុនានេះតទៅ។

avatar

May 11, 2019

ព្រឹត្តិការណ៍វប្បធម៌នៅបុប្ផាណា សម្រាប់ខែឧសភា និងមិថុនា ២០១៩

សូមស្វាគមន៍អស់លោកអ្នកមកកាន់មជ្ឈមណ្ឌលបុប្ផាណា! លោកអ្នកអាចចូលរួមដោយសេរីនូវព្រឹត្តិការណ៍វប្បធម៌នានាដែលនឹងកើតឡើងនៅក្នុងខែឧសភា និងមិថុនានេះ ដែលមានដូចជា ៖ ភាពយន្តថ្ងៃសៅរ៍ (ភាពយន្តឯកសារ និងប្រតិដ្ឋ) ក្លឹបភាពយន្ត (ភាពយន្តខ្នាតខ្លី) ពិព័រណ៍ស្នាដៃសិល្បៈ គំនូរ និងចម្លាក់ ពិធីសម្ពោធសៀវភៅ និងការបញ្ចាំងភាពយន្តពិសេសនៃគម្រោង «ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង»។

avatar

April 10, 2019

សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ការ​ផ្អាក​ដំណើរការ​សាល​ពិគ្រោះ​បណ្ណសារ​នៃ​មជ្ឈមណ្ឌល​បុប្ផាណា

​មជ្ឈមណ្ឌលបុប្ផាណាសូមជម្រាបជូនដំណឹងដល់ប្រិយមិត្តទាំងអស់ឲ្យបានជ្រាបថា សាលពិគ្រោះបណ្ណសារនៃមជ្ឈមណ្ឌលបុប្ផាណាយើងខ្ញុំ នឹងផ្អាកដំណើរការមួយរយៈ រហូតដល់ចុងខែឧសភា ឆ្នាំ ២០១៩ ដោយសារមជ្ឈមណ្ឌលត្រូវកែសម្រួលប្រព័ន្ធមូលដ្ឋានទិន្នន័យ។ ដោយឡែក សម្រាប់បណ្ណាល័យសៀវភៅ សាលពិព័រណ៍នៅជាន់ផ្ទាល់ដី និងការបញ្ចាំងភាពយន្ត នៅដំណើរការជាធម្មតា។

avatar

March 22, 2019

សេចក្ដីជូនដំណឹងស្ដីពីការផ្លាស់ប្ដូរម៉ោងបញ្ចាំង “ភាពយន្តថ្ងៃសៅរ៍”

មជ្ឈមណ្ឌលបុប្ផាណាសូមជម្រាបជូនដំណឹងដល់ប្រិយមិត្តទាំងអស់ឲ្យបានជ្រាបថា កម្មវិធី «ភាពយន្តថ្ងៃសៅរ៍» ដែលជាកម្មវិធីបញ្ចាំងភាពយន្តប្រចាំសប្ដាហ៍ នឹងត្រូវផ្លាស់ប្ដូរម៉ោងចាក់បញ្ចាំង ពីម៉ោង ៥ ល្ងាច ទៅម៉ោង ៦ ល្ងាចវិញ ដោយសារបញ្ហាអគ្គិសនី។ អាស្រ័យហេតុនេះ សូមប្រិយមិត្តរបស់មជ្ឈមណ្ឌលបុប្ផាណាទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមជួយចែករំលែកព័ត៌មាននេះឲ្យបានគ្រប់ៗគ្នា។ សូមអរគុណ។

avatar

March 1, 2019

ព្រឹត្តិការណ៍នៅបុប្ផាណា សម្រាប់ខែមីនា និងមេសា ២០១៩

សូមរីករាយជាមួយនឹងព្រឹត្តិការណ៍វប្បធម៌ដ៏សំបូរបែបក្នុងរយៈពេល ២ ខែនេះ នៅឯមជ្ឈមណ្ឌលបុប្ផាណា។ កម្មវិធីពិសេសៗមានដូចជា ភាពយន្តថ្ងៃសៅរ៍ (ភាពយន្តប្រតិដ្ឋ និងភាពយន្តឯកសារ), ក្លឹបភាពយន្ត (ភាពយន្តបែបសិល្បៈ និងភាពយន្តខ្នាតខ្លី), មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៩, ពិព័រណ៍គំនូរ «៤ ទសវត្សរ៍ក្រោយការដួលរលំនៃរបបខ្មែរក្រហម»​ របស់សិល្បករ សាំង ណាន និងពិព័រណ៍ខួបគម្រប់លេខទី ១០០ នៃទស្សនាវដ្ដីញញឹម។

avatar

February 1, 2019

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីពិធីសម្ពោធវគ្គបណ្តុះបណ្តាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

វគ្គបណ្តុះបណ្តាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ របស់គម្រោង «ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី» ត្រូវបានផ្តួចផ្តើមគំនិត និងរៀបចំឡើងដោយសមាគមផលិតស្រាវជ្រាវតម្កល់ឯកសារសោតទស្សន៍ (មជ្ឈមណ្ឌលបុប្ផាណា)

avatar

December 29, 2018

ព្រឹត្តិការណ៍វប្បធម៌នៅបុប្ផាណា សម្រាប់ខែមករា និងកុម្ភៈ ២០១៩

សួស្ដីឆ្នាំថ្មី ២០១៩ ពីមជ្ឈមណ្ឌលបុប្ផាណា! នៅដើមឆ្នាំថ្មីនេះ លោកអ្នកអាចចូលរួមដោយសេរី ក្នុងព្រឹត្តិការណ៍វប្បធម៌ថ្មីៗយ៉ាងសំបូរបែប នៅឯមជ្ឈមណ្ឌលរបស់យើងផ្ទាល់ ដូចជា ភាពយន្តថ្ងៃសៅរ៍ (ភាពយន្តឯកសារ ភាពយន្តប្រតិដ្ឋ និងភាពយន្តខ្នាតខ្លី) ក្លឹបភាពយន្ត ការធ្វើបទបង្ហាញរបស់លោក កែវ ដួង ស្ដីពីការប្រឆាំងនឹងខ្មែរក្រហម និងបាឋកថារបស់លោក សុខ ឡាក់ ទាក់ទងនឹងការចូលរួមរបស់បណ្ណាល័យសម្រាប់ការអភិវឌ្ឍ។

avatar

November 5, 2018

សេចក្ដី​ជូន​ដំណឹង ស្ដីពី​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ​ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ

ដោយ​ទទួលបាន​ការ​ឧបត្ថម្ភ​ពី​កម្មវិធី​ VOICE តាមរយៈ​អង្គការ​អុកស្វាម (Oxfam in Cambodia) និង​ការ​ឧបត្ថម្ភ​ពី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ សមាគម​ផលិត​ស្រាវជ្រាវ​តម្កល់​ឯកសារ​សោតទស្សន៍​ (ARPAA) បាន​បង្កើត​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា​ «ការ​បន្លឺ​សំឡេង​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ និង​ក្រុម​មនុស្ស​ដែល​ត្រូវបាន​គេ​រើសអើង​ តាមរយៈ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​នវភាព​» សម្រាប់​រយៈពេល​ ២៤ (ម្ភៃបួន) ខែ។