avatar

October 25, 2018

មានព្រឹត្តិការណ៍អ្វីប្លែកនៅបុប្ផាណា សម្រាប់ចុងឆ្នាំនេះ?

នេះ​ជា​កម្មវិធី​ថ្មី​របស់​មជ្ឈមណ្ឌល​បុប្ផាណា​ សម្រាប់​ខែ​វិច្ឆិកា-ធ្នូ ២០១៨ នេះ។ សូម​រីករាយ​ជាមួយនឹង​ព្រឹត្តិការណ៍​វប្បធម៌​ថ្មីៗ​ជាច្រើន​ នៅឯ​មជ្ឈមណ្ឌល​របស់​យើង​ ដែល​ក្នុង​នោះ​រួមមាន​ ភាពយន្ត​ថ្ងៃសៅរ៍, ក្លឹប​ភាពយន្ត, ព្រមទាំង​ការ​ធ្វើ​បទបង្ហាញ​ស្ដីអំពី​ «ព្រះពុទ្ធ​សាសនា​និកាយ​វជ្រយាន​នៅ​ប្រទេស​កម្ពុជា​សម័យ​បុរាណ​» ដោយ​លោក សួន សុភ័ក្ត្រា។ ចុច​ទាញយក​កម្មវិធី​របស់​យើង​ទី​នេះ!

avatar

October 24, 2018

ទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក នៃអង្គការយូណេស្កូ ឆ្នាំ ២០១៨

ការបើកដំណើរការពិព័រណ៍ Online «ផ្ទេរ ២០១៨» និងការបញ្ចាំងភាពយន្ត ដើម្បីចូលរួមអបអរសាទរទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក ឆ្នាំ ២០១៨ ក្រោមប្រធានបទ «រឿងរបស់អ្នកមានចលនា» មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា នឹងធ្វើការបញ្ចាំងជូននូវខ្សែភាពយន្តថ្មីចុងក្រោយបង្អស់របស់លោក រិទ្ធី ប៉ាន់ នោះគឺរឿង «ផ្នូរគ្មានឈ្មោះ»

avatar

October 4, 2018

«ផ្នូរ​គ្មាន​ឈ្មោះ​» នឹងចាក់បញ្ចាំង ២ សប្ដាហ៍បន្ថែមទៀត​!

តើលោក​អ្នក​ខកខាន​មិន​បាន​ទស្សនា​រឿង​ «ផ្នូរ​គ្មាន​ឈ្មោះ​» ដែល​ជា​ស្នាដៃ​ភាពយន្ត​ថ្មី​របស់់​លោក​ រិទ្ធី ប៉ាន់ មែនទេ​? ពេល​នេះ​ ឱកាសថ្មីរបស់លោកអ្នកបានមកដល់ហើយ។ ភាពយន្តរឿង «ផ្នូរគ្មានឈ្មោះ» នឹងចាក់បញ្ចាំងរយៈពេល ២ សប្ដាហ៍បន្ថែមទៀត ដោយ​ចាប់ផ្ដើមពីថ្ងៃទី ១១ ខែតុលា រហូតដល់ថ្ងៃទី ២៧ ខែតុលា នៅ​រោងភាពយន្ត ប៉ារីសអេដិន ក្នុង​មជ្ឈមណ្ឌល​បុប្ផាណា តែមួយគត់។ ភាពយន្តនេះ និយាយជាភាសាខ្មែរ (មានផ្នែកខ្លះ និយាយជាភាសាបារាំង) មានអក្សរអង់គ្លេសរត់ពីក្រោម រយៈពេល ១១៥ នាទី។

avatar

September 12, 2018

«ផ្នូរ​គ្មាន​ឈ្មោះ​» ចាប់​បញ្ចាំង​នៅ​កម្ពុជា​ហើយ​!

«ផ្នូរ​គ្មាន​ឈ្មោះ​» ភាពយន្ត​​ថ្មី​មួយ​ទៀត​របស់​លោក​ រិទ្ធី ប៉ាន់ បន្ទាប់ពី​រឿង​ «កង្វះរូបភាព» (បេក្ខភាព​ពានរង្វាន់​អូស្ការ​ ឆ្នាំ ២០១៤) និង​រឿង «ភៀសខ្លួន» នឹង​ចាក់បញ្ចាំង​ចាប់ពី​ថ្ងៃទី​ ១៥ ខែកញ្ញា នេះ​តទៅ នៅ​រោងភាពយន្ត ប៉ារីសអេដិន ក្នុង​មជ្ឈមណ្ឌល​បុប្ផាណា។ ក្រៅពីនេះ លោកអ្នកក៏អាចទស្សនាភាពយន្តនេះបានផងដែរ នៅឯវិទ្យាស្ថានបារាំង ព្រមទាំងនៅរោងភាពយន្តជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ភាពយន្តនេះ និយាយជាភាសាខ្មែរ (មានផ្នែកខ្លះ និយាយជាភាសាបារាំង) មានអក្សរអង់គ្លេសរត់ពីក្រោម រយៈពេល ១១៥ នាទី។

avatar

August 27, 2018

ទាញយកកម្មវិធីរបស់យើង សម្រាប់ខែកញ្ញា-តុលា ២០១៨!

មជ្ឈមណ្ឌលបុប្ផាណា មានកិត្តិយសសូមបង្ហាញជូនលោកអ្នក នូវកម្មវិធីថ្មីរបស់យើង សម្រាប់ខែកញ្ញា-តុលា ២០១៨ នេះ ដែលមាននូវព្រឹត្តិការណ៍វប្បធម៌ផ្សេងៗយ៉ាងសំបូរបែប ដូចជា ៖ ភាពយន្តថ្ងៃសៅរ៍, ក្លឹបភាពយន្ត, ការបញ្ចាំងភាពយន្តពិសេស ក្នុងព្រឹត្តិការណ៍ «រដូវកាលវប្បធម៌», ក៏ដូចជាពិព័រណ៍ផងដែរ ក្នុងនោះរួមមាន ពិព័រណ៍ «ភាសាជាឧបសគ្គមួយ» ដោយ ស៊ីវ សេរី និង «ប្រទេសកម្ពុជានាទសវត្សរ៍ឆ្នាំ ៦០» ដោយ ម៉ៃឃើល វិចឃើរី។ ចុចទាញយកកម្មវិធីរបស់យើងទីនេះ!

avatar

July 24, 2018

មជ្ឈមណ្ឌលបុប្ជាណានឹងឈប់សំរាក៣ថ្ងៃ

មជ្ឈមណ្ឌលបុប្ជាណា មានកិត្តិយសសូមជម្រាបជូនថា សម្រាប់​ការបោះឆ្នោត​ជាតិខាងមុខនេះ យើង​ខ្ញុំ​នឹង​​ឈប់​សំរាក​​ចាប់​ពី​ថ្ងៃសៅរ៍ ទី២៨ កក្កដា រហូត​ដល់​ថ្ងៃច័ន្ទ ទី៣០ កក្កដា។ ជាក់ស្ដែង​ការ​បញ្ចាំង​ភាពយន្ត​ថ្ងៃ​សៅរ៍ ក្នុង​សប្តាហ៍​នេះ ក៏​នឹង​ត្រូវ​លុប​ចោល​ដែរ។ មជ្ឈមណ្ឌល​​បុប្ជាណា​ នឹង​​បើក​ដំណើរ​ជា​ធម្មតា​វិញ នៅថ្ងៃអង្គារ ទី៣១ កក្កដា ម៉ោង៨ ព្រឹក។ សូមអរគុណ!

avatar

July 9, 2018

ជួយបោះឆ្នោតគាំទ្រអេប-ប្រវត្តិសាស្រ្តខ្មែរក្រហម

មជ្ឈមណ្ឌលបុប្ជាណា កំពុងបង្ហាញគម្រោងមួយដែលមានឈ្មោះថា «អេប-ប្រវត្តិសាស្រ្តខ្មែរក្រហម» ហើយ​ពួក​យើង​ត្រូវ​ការ​អ្នក​ទាំងអស់គ្នា ជួយគាំទ្រដើម្បីអាចបន្តដំណើរការនៃគម្រោងនេះទៅមុខទៀត។ សូម​ចុច​ ទីនេះ ដើម្បី​​ចូល​​ទៅ​កាន់​ទំព័រ​ថ្មីមួយទៀត រួចចុចពាក្យថា “Click to vote for this project” នៅ​ខាងស្ដាំដៃលោកអ្នក។ សូម​ចែក​រំលែក​គម្រោង​នេះ​ជាមួយ​មិត្តភក្តិ និង​​ក្រុម​គ្រួសារ​​របស់​លោកអ្នក។

avatar

May 11, 2018

សេចក្ដីជូនដំណឹងផ្អាក​ដំណើរ​ការ សាល​ពិគ្រោះ​​បណ្ណសារ

មជ្ឈមណ្ឌលបុប្ផាណា សូម​ជូន​ដំណឹង​ដល់​​សាធារណជន​ជ្រាប​ថា សាល​ពិគ្រោះ​​បណ្ណសារ នឹង​ផ្អាក​ដំណើរ​ការ ពី​ថ្ងៃ​សៅរ៍ ទី១២ ខែ​ឧសភា ដល់​ថ្ងៃ​សៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨ ដើម្បី​ធ្វើ​ការ​រៀប​ចំ​ប្រព័ន្ធ​ដំណើរ​ការ​មូល​ដ្ឋាន​ទិន្នន័យ។ ការ​ពិគ្រោះ​បណ្ណសារ​នឹង​បើក​ដំណើរ​ការ​ដូច​ប្រក្រតី​វិញ នៅថ្ងៃច័ន្ទ ទី២១ ឧសភា ឆ្នាំ២០១៨។ សូមអរគុណ!

avatar

November 1, 2017

អេប-កម្មវិធីសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម

អេប-កម្មវិធីសិក្សាប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ គឺជា​កម្មវិធី​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើការសិក្សា​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ តាមរយៈ​ Smart devices (smart phones និង/ឬ tablets) ដែលទាំង​អស់​គ្នា​អាច​ប្រើ​បាន​តាម​អ៊ីនធឺណែត​​ដោយ​ឥតគិតថ្លៃ​។ កម្មវិធីនេះ​គឺ​ជា​គម្រោង​សំណង​មួយ​ ដែល​ត្រូវបាន​​ស្នើ​ឡើង​ចំពោះមុខ​​អង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការ​​កម្ពុជា និង​មាន​គោលបំណង​​​អប់រំ​យុវវ័យ ​​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ ក៏ដូចជា​បង្កើន​ការយល់​ដឹង​​អំពី​យុត្តិធម៌​ សិទ្ធិមនុស្ស និង​សន្តិភាព​ តាមរយៈ​ការបង្កើត​ឲ្យ​មាន​កិច្ចសន្ទនា​គ្នា​រវាង​អ្នក​រស់​រាន​មានជីវិត​ពីរបបខ្មែរក្រហម និង​​យុវជន​ជំនាន់​ក្រោយ។​

avatar

July 6, 2016

កម្មវិធីប្រចាំខែកក្កដា – សីហា ឆ្នាំ២០១៦ ចេញហើយ!

មជ្ឈមណ្ឌល​បុប្ផាណា មាន​សេចក្ដី​​សោមន្ស​​នឹង​​ផ្ដល់​​ជូន​​ដល់​​សាធារណជន ​នូវ​​កម្ម​វិធី​​វប្បធម៌ នៅ​​ក្នុង​​រយៈ​​ពេល​​ពីរ​​ខែ ដែល​​​រួម​​មាន​​មហោ​​ស្រព​​ធំៗ ការ​​ពិភាក្សា​ បាឋកថា ការ​​ចាក់​​បញ្ចាំង​​ខ្សែ​​ភាព​យន្ដ និង​​សកម្ម​ភាព​​ផ្សេងៗ​​ជា​​ច្រើន​​ទៀត។ សូម​​ស្វែង​​រក​​ពត៌​មាន​​ពី​​កម្ម​វិធី​​ប្រចាំ​ខែ កក្កដា-សីហា នៅ​​ក្នុង​​កូន​​សៀវ​ភៅ​​របស់​​យើង ដែល​​ចែក​​ជូន​​ដោយ​​ឥត​​គិត​​ថ្លៃ នៅ​​មជ្ឈ​​មណ្ឌល​បុប្ផាណា និង​​តាម​​ស្ថាប័ន​​ដៃ​​គូ ឬ​អ្នក​​អាច ទាញ​​យក​​ជា​ឯកសារ​ផ្ទាល់នៅ​ទីនេះ!