មួយដុល្លារ

មួយដុល្លារ​ជា​គម្រោង​ស៊េរី​ភាពយន្ត​ឯកសារ​ផលិត​ឡើង​ថ្មី​ក្នុង​មូលដ្ឋាន​ដោយ​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា។ គម្រោង​នេះ​បាន​ធ្វើការ​តភ្ជាប់​រវាង​អ្នកផលិត​ខ្សែភាពយន្ត​នៅ​ជុំវិញ​ពិភពលោក​ក្រោម​គោលដៅ​តែមួយ ដើម្បី​ចែករំលែក​ពី​ខ្សែជីវិត​របស់​បុគ្គល​ដែល​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ។ ភាពយន្ត​ខ្លីៗពី ៥ ទៅ ៧ នាទី​ទាំងនេះ​ត្រូវបាន​ផលិតឡើង​ក្នុង​ស្រុក ហើយ​យើង​ក៏បាន​ផ្សព្វផ្សាយ​ភាពយន្ត​ទាំងនោះ​ឱ្យ​ពិភពលោក​បានឃើញ។ ទាំងនេះ​ក៏បាន​ជួយ​យើង​ឱ្យ​រៀន​អំពី​បញ្ហា​នានា​ដែល​ជះឥទ្ធិពល​ដល់​សហគមន៍​ក្រីក្រ ហើយយើង​ក៏​បាន​បង្កើត​ឱ្យមាន​កិច្ចសន្ទនា​តាម​ប្រព័ន្ធ Online ដែលនាំឱ្យ​យើង​អាច​ស្វែងរក​ឃើញ​នូវ​តំបន់​ដែលមាន​តម្រូវការ និង​ជំរុញ​ឱ្យមាន​សកម្មភាព​កើតឡើង។