June 12, 2020

មជ្ឈមណ្ឌលយើងបើកដំណើរការជាធម្មតាឡើងវិញ

មជ្ឈមណ្ឌល​បុប្ផាណា​សូមជូន​ដំណឹង​ដល់​សាធារណជន​ទាំងអស់​ឲ្យបាន​ជ្រាបថា មជ្ឈមណ្ឌល​នឹង​បើកទ្វារ​ទទួល​សាធារណជន​ឲ្យចូលមក​ទស្សនា និង​ស្រាវជ្រាវ​បណ្ណសារ​​ឡើងវិញ ចាប់ពី​ថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលា​ម៉ោង៨ ព្រឹក តទៅ។

យ៉ាងណាមិញ ដោយសារ​ស្ថានភាព​នៃ​ជំងឺ​កូវីដ-១៩ មិនទាន់​ប្រសើរ​ឡើងវិញ​ទាំងស្រុង​នៅឡើយ ហេតុនេះ ការរក្សា​គម្លាត អនាម័យ និងការវាស់​សីតុណ្ហភាព នៅតែជាចំណុចសំខាន់សម្រាប់យើងទាំងអស់គ្នាអនុវត្ត។

ខាងក្រោមនេះ​គឺជា​អនុវត្តន៍​ចាំបាច់​មួយចំនួន​នៅ​មជ្ឈមណ្ឌល​របស់​យើងខ្ញុំ ៖

១. សាលពិគ្រោះ​បណ្ណសារ​នៃមជ្ឈមណ្ឌលបុប្ផាណា​អាចទទួល​សាធារណជន​ឲ្យចូល​ទស្សនា និងស្រាវជ្រាវ​បណ្ណសារបាន​ត្រឹមតែ #បីនាក់ ប៉ុណ្ណោះ​ក្នុងមួយលើក។ ដើម្បីជា​ភាព​ងាយស្រួល និងចៀសវាង​ការខកខាន សម្រាប់​លោកអ្នក​ដែល​មានបំណង​ចង់ចូល​មកកាន់​សាលពិគ្រោះ​បណ្ណសារ សូមទាក់ទង​មកកាន់​យើងខ្ញុំ​ជាមុន​តាមរយៈ Facebook page របស់​មជ្ឈមណ្ឌលបុប្ផាណា នោះយើងខ្ញុំ​នឹងអាច​ធានា​កន្លែង​ជូន​លោកអ្នក​បាន។

២. សាលពិព័រណ៍ : សាធារណជន​អាចចូលមកទស្សនា​ពិព័រណ៍​នៅជាន់ផ្ទាល់ដី​ក្នុងមជ្ឈមណ្ឌលបាន ដោយរក្សាគម្លាត​ពីគ្នាយ៉ាងតិច​ពីរម៉ែត្រ។

៣. រោងភាពយន្ត : ដោយអនុលោម​ទៅតាម​លិខិត​របស់ក្រសួង​សុខាភិបាល​លេខ ០៤១ សខល ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០ យើងមិនទាន់​អាចដំណើរការ​រោងភាពយន្ត​បាននៅឡើយទេ​ក្នុងអំឡុង​ពេលនេះ។

៤. ចំណែកឯ​ព្រឹត្តិការណ៍​វប្បធម៌​នានា​ដែលនាំឲ្យ​មានការជួបជុំ​មនុស្សច្រើន​នៅក្នុង​មជ្ឈមណ្ឌល ក៏ពុំទាន់​ត្រូវបាន​អនុញ្ញាត​ឲ្យរៀបចំដែរ​ក្នុងអំឡុង​ពេលនេះ។

មជ្ឈមណ្ឌលបុប្ផាណា​នឹង​ជម្រាប​ជូនដំណឹង​ជាបន្តទៀត​នៅពេលដែល​ស្ថានភាព​នៃជំងឺកូវីដ-១៩ មានលក្ខណៈ​ល្អប្រសើរ​ជាងនេះ។ យើងខ្ញុំ​សូមអរគុណ​យ៉ាងជ្រាលជ្រៅ​ដល់លោកអ្នក​ដែលតែងតែ​គាំទ្រ និងតាមដាន​នូវរាល់​សកម្មភាព​នានា​របស់មជ្ឈមណ្ឌល។ សូមបន្ត​រក្សា​គម្លាត និងរក្សាអនាម័យ​ផ្ទាល់ខ្លួន​របស់​លោកអ្នក​ដោយស្មារតី​ប្រុងប្រយ័ត្ន​បំផុត​ដើម្បីចៀសវាង​ពីជំងឺ​កូវីដ-១៩។ ដោយក្ដី​គោរព។