September 30, 2020

ភាពយន្តឯកសាររបស់បុប្ផាណានៅក្នុងមហោស្រពភាពយន្ត New Narratives ២០២០

ភាពយន្តឯកសារ ៦ រឿងផលិតដោយយុវជនជនជាតិដើមភាគតិចមកពីខេត្តរតនគិរី មណ្ឌលគិរី និងបន្ទាយមានជ័យ ក្នុងគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង” នឹងចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្ត New Narratives ២០២០ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតៃប៉ិ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០។

ភាពយន្តទាំងនោះរួមមាន ៖ “រសាត់” ដោយ ហេង មិនា, “ទំពាំងខ្វះទឹក” ដោយ ឌិន រ៉ូដា, “បារម្ភ” ដោយ ព្រឹល ព្រីង និង លឿន ឈូក, “កាណាប” ដោយ សេវ ប៉ាវ, “កុំបោះបង់” ដោយ ភោគ រ៉ានី, “សង្ឃឹមចុងក្រោយ” ដោយ រ៉េត ស៊ីថត។

ភាពយន្តទាំង ៦ នេះនឹងបញ្ចាំងពីរលើក ៖ ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ១ រសៀល (ម៉ោងនៅទីក្រុងតៃប៉ិ) និងថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ៧ យប់ (ម៉ោងនៅទីក្រុងតៃប៉ិ) នៅ Bopiliao Screening Room។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រផ្លូវការរបស់មហោស្រព