មនុស្សពីរនាក់​នៅផ្ទះជិតគ្នា​

សមិទ្ធិករ​៖ លោក​ រឿន​ ណារិទ្ធិ

"ភាពយន្ត​ខ្លី / ២៥នាទី / ២០០៨


ផលិតកម្ម​៖ មជ្ឈមណ្ឌល​បុប្ផាណា / ផលិតកម្ម​បុប្ផាណា​
ក្រោម​ការ​ឧបត្ថម្ភពី៖ អង្គការ​យូណេស្កូ

សង្ខេបរឿង​៖
«មនុស្សពីរនាក់នៅផ្ទះជិតគ្នា» គឺជា​ភាពយន្តខ្លី​សម្រាប់​កុមារ និង​សម្ដែងដោយ​កុមារ។​ រឿងនេះយកលំនាំតាមរឿងនិទានប្រជាប្រិយខ្មែរមួយ។​ ចាន់ និង​សុខ រស់នៅផ្ទះជិតគ្នា​ រកស៊ី​ដាក់អន្ទាក់ក្នុងព្រៃ។ អ្នកទាំងពីរជាសំលាញ់នឹងគ្នារហូតដល់​សុខ​លួច​អន្ទាក់សត្វរបស់ចាន់។ អ្នកទាំងពីរក៏ទៅរកសត្វសេកឱ្យ​កាត់សេចក្ដីឱ្យ​ សេក​ក៏កាត់ក្ដី​ឱ្យសុខឈ្នះ​។​ ដោយ​មាន​ការ​ជួយ​ពី​សត្វស្វា និង​ទន្សាយ ចាន់​បាន​ធ្វើ​គ្រប់​យ៉ាងដើម្បីបញ្ជាក់​ការពិត។​ "


avatar