រំលឹកពីឪពុកខ្ញុំ​

សមិទ្ធករភាពយន្ត​៖ ហ្គីយ៉ូម សួន​

"ភាពយន្ត​ឯកសារ / ៥២នាទី / ២០១០


ផលិតកម្ម​៖ មជ្ឈមណ្ឌល​បុប្ផាណា​/ ផលិតកម្ម​បុប្ផាណា​
ឧបត្ថម្ភដោយ​៖ : វិទ្យាស្ថាន​បើកទូលាយ​ (មូលនិធិ Soros)
ទម្រ៖ HDV  ភាសាខ្មែរ​ អក្សររត់ពីក្រោម​ជាភាសាអង់គ្លេស​/បារាំង
មហោស្រព៖ មហោស្រព​ FIPA Biarritz (បារាំង​) / មហោស្រពភាពយន្ត​អន្តរជាតិនៅទីក្រុង​ Amiens (បារាំង​) / មហោស្រពទីក្រុងកាន - គណប្រតិភូភាពយន្ត​​ពិភពលោក​ / មហោស្រពភាពយន្ត​ឯកសារ​Doc in Tunis / មហោស្រពភាពយន្តឯកសារអន្តរជាតិទីក្រុង​ឡុងដ៍ (LIDF) / មហោស្រពភាពយន្ត​FEMI (បារាំង​) ពានរង្វាន់គណកម្មការ / មហោស្រព FICIP (អាហ្សង់ទីន​) - ពានរង្វាន់ពិសេសគណកម្មការ / AIBD World TV Awards Runner up

សង្ខេបឿង៖
ខ្សែភាពយន្ត​​​​នេះ​គឺ​ជា​ដំណើរ​រឿង​របស់​ភាគី​ដើម​​បណ្ដឹង​រដ្ឋប្បវេណី​ ម្នាក់​នៅ​ក្នុង​ការ ​ជំនុំជម្រះ​អតីត​​ខ្មែរ​ក្រហម​ ឈ្មោះឌុច។ អស់​រយៈ​ពេល​​ជាច្រើន​​ឆ្នាំ អ្នកស្រី​​ភួងហ្គាត់ សុន្ថារី បាន​​​ធ្វើ​ការ​​ស៊ើប​​អង្កេត​​​ពី​​ការ​​ស្លាប់​​របស់​​ឪពុក​​គាត់​ គឺ​លោក​​​ភួង តុន​​ ជា​ សាស្ត្រាចារ្យ​​​ដ៏ល្អ​ម្នាក់​​ដែល​​ត្រូវ​​គេ​​ឃុំ​ឃាំង​ និង​​សម្លាប់​​​នៅ​​ក្នុង​​មន្ទីរ​​សន្តិសុខ​​​ស២១ នៅ​ឆ្នាំ​១៩៧៧។ នៅចន្លោះ​ ឆ្នាំ១៩៧៥ និង១៩៧៩ មនុស្សយ៉ាងហោចណាស់១៦ពាន់នាក់ត្រូវបានធ្វើទារុណកម្ម និងសម្លាប់នៅក្នុងគុកដ៏សម្ងាត់នេះ ដែលដឹកនាំដោយជនជាប់ចោទខាងលើ។ តាមរយៈ​​ដំណើរ​​រឿង​​របស់​អ្នកស្រី​ បញ្ហា​​ចាក់​ស្រែះ​នៃ​​ការ​​ជំនុំ​ជម្រះ​​ក្ដី​ ដ៏​ធំ​មួយ​​​ក្នុង​​សតវត្ស​នេះ​​នឹង ​ត្រូវ​​លាត​​ត្រដាង​ឡើង​។"


avatar