មហាឬស្សីប្រស់ខ្លា​

សមិទ្ធិករភាពយន្ត​៖ លោក​ រឿន ណារិទ្ធិ​

"ភាពយន្ត​ខ្លី / ៣២​នាទី / ២០១០


ផលិតកម្ម​៖ មជ្ឈមណ្ឌល​បុប្ផាណា​/ ផលិត​កម្មបុប្ផាណា​
ក្រោម​ការ​ឧបត្ថម្ភពី​៖ ក្រសួង​ការ​បរទេស​​អាមេរិក​

សង្ខេបរឿង​៖
«មហាឬស្សីប្រស់ខ្លា» គឺជាភាពយន្តខ្លីមួយសម្រាប់កុមារ និងសម្ដែងដោយកុមារ។ រឿងនេះយកលំនាំតាមរឿងនិទានប្រជាប្រិយខ្មែរមួយ។ ខ្លា និងមហាឬស្សីបាននាំគ្នាទៅស្វែងរកអ្នកកាត់សេចក្ដីឱ្យ។ ខ្លាចោទថាឥសីចំណាស់បានមកដាស់វាឱ្យភ្ញាក់ ដែលតាមពិត ឥសីបានប្រោះជីវិតខ្លាឱ្យរស់សោះ។ ខ្លាមិនសុខចិត្ត គំរាមចង់ស៊ីឥសីជាអាហារ។ អ្នកទាំងពីរមិនសុខចិត្តក៏នាំគ្នាទៅរកអ្នកកាត់ក្ដីឱ្យជាបន្តបន្ទាប់ជាមួយសត្វឆ្កែចចក សត្វគោ សត្វស្វា... ដើម្បីរកអជ្ញាកណ្ដាលដែលកាត់សេចក្ដីប្រកបដោយសុភវិនិច្ឆ័យ។ "


avatar