មិនដឹងទៅកន្លែងណា

សមិទ្ធិករភាពយន្ត ៖ នាង កាវិច

ភាពយន្តឯកសារ / ៥៥ នាទី/ ២០១២

ផលិតកម្ម ៖ មជ្ឈមណ្ឌលបុប្ផាណា / ផលិតកម្មបុប្ផាណា / មហោស្រពភាពយន្តអាស៊ីនៅទីក្រុង Vésoul

ក្រោមការឧបត្ថម្ភពី ៖ កម្មវិធី DocNet អាស៊ីអាគ្នេយ៍ / មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងអាជីពថតភាពយន្តនៅកម្ពុជា

មហោស្រព ៖ មហោស្រពភាពយន្តអាស៊ីនៃទីក្រុង Vésoul (បារាំង) / មជ្ឈមណ្ឌលលីនកូន (ទីក្រុងញូវយ៉ក - សហរដ្ឋអាមេរិក) / មហោស្រពភាពយន្តឯកសារអន្តរជាតិ IDFA (ទីក្រុងអាំស្ទែដាំ - ហូឡង់)

សង្ខេបរឿង ៖
សាន បាទីកា គឺជាកូនកាត់ខ្មែរ-កាមេរូនម្នាក់ ដែលឪពុករបស់គេជាអ្នកមកធ្វើការនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩២-១៩៩៣ ក្នុងពេលបោះឆ្នោតលើកដំបូងបង្អស់ ក្រោយពីដួលរលំរបបខ្មែរក្រហម។ បន្ទាប់ពីឪពុកម្ដាយចាកចេញពីផ្ទះអស់រយៈពេលជាច្រើនឆ្នាំ បាទីកាត្រូវបានយាយរបស់គេយកទៅចិញ្ចឹម។ ដោយសារបញ្ហានេះ រួមទាំងការលំបាកដែលគ្រួសាររបស់បាទីកាជួបប្រទះ ទើបតម្រូវឱ្យយាយរបស់គេបញ្ជូនគេឲ្យទៅរៀនសូត្រ និងរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាមួយនៅទីក្រុងភ្នំពេញ។ ដោយសារការរើសអើងពូជសាសន៍ បាទីកាក្លាយទៅជាជនរងគ្រោះនៅក្នុងជីវិតប្រចាំថ្ងៃ ធ្វើឱ្យបាទីកាចាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងការចង់ដឹងពីអត្តសញ្ញាណផ្ទាល់ខ្លួនរបស់គេ។


avatar