សាធារណជន

មជ្ឈមណ្ឌលយើងផ្ដល់ជូនលោកអ្នកនូវការទស្សនាយ៉ាងជក់ចិត្តលើផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌នៃប្រទេសកម្ពុជា តាម​រយៈ​ភាព​យន្ត រូបថត តន្ត្រី ខ្សែ​អាត់​សម្លេង​នានា ពិព័រណ៍ ការ​បញ្ចាំង​ភាព​យន្ត បាឋកថា​នានា...។ មជ្ឈ​មណ្ឌល​ទទួល​បាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ គឺ​ចន្លោះ​ពី​អាយុ​១៥​ទៅ​៣០​ឆ្នាំ ដែល​មក​ពី​គ្រប់​ស្ថាប័ន​សង្គម​ទាំង​អស់។ កម្ម​វិធី​របស់​យើង​ក៏​ទាក់​ទាញ​ផង​ដែរ សិល្ប​ករ​ខ្មែរ សិស្ស-​និស្សិត អ្នក​ស្រាវ​ជ្រាវ សមិទ្ធិ​ករ​ភាព​យន្ត អ្នក​កាសែត ភ្ញៀវ​ទេស​ចរ ឬជន​បរទេស​នានា។


កុមារ

តាមរយៈការស្នើសុំ យើង​រៀប​ចំ​ឱ្យ​មាន​សកម្ម​ភាព​អប់​រំ ជា​ពិសេស​គឺ​ សិប្ប​សាលា​ស្ដី​ពី គំនិត​ផ្ដួច​ផ្ដើម​អំពី​រូប​ភាព ឬ​កម្ម​វិធី​គោល (ដូចជា ភាព​​យន្ត​អប់​រំ ភាព​យន្​តខ្លី គំនូរ​ជីវ​ចល) ឬ ប្រធានបទនានា (ទឹក បរិស្ថាន ការអប់រំ បញ្ហា​សង្គម)។

យើងមានទម្លាប់​ទទួល​ក្រុម និង​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​នានា​ ដែល​ធ្វើការ​ជា​មួយ​កុមារ​តាម​ចិញ្ចើម​ថ្នល់ កុមារ​មិន​អំណោយ​ផល ឬ ពិការ។





និស្សិត

ជារៀងរាល់ឆ្នាំ យើងទទួលកម្មសិក្សាការីបរទេស និង​ខ្មែរផ្សេងៗ​ទៅ​តាម​ផ្នែក​នៃ​ដេប៉ាតឺម៉ង់​​របស់​យើង។ យើង​ក៏រៀបចំ​ផងដែរ នូវសិប្ប​សាលា​នៃ​គំនិត​ច្នៃ​ប្រឌិត​សិល្បៈ និង​ការ​បណ្ដុះ​បណ្ដាល​នានា (ការ​បកប្រែ ការ​យក​សម្លេង ការ​យក​រូប​ភាព​ជាដើម)។




គ្រូបង្រៀន

លោកគ្រូ-អ្នកគ្រូ អាច​ស្វែង​រកបាន នៅក្នុងមូល​ដ្ឋាន​ទីន្ន​ន័យ​របស់​យើងនូវ បណ្ណសារ ដែល​អាច​ដាក់​ឱ្យ​និស្សិត​របស់​​លោក​​អ្នក ធ្វើ​ការ​ងារ​លើ​ប្រវត្តិ​សាស្ត្រ សិល្បៈ ភាសា និង​​ប្រពៃណី​នៅប្រទេសកម្ពុជាជាដើម។ លោកគ្រូ-​អ្នកគ្រូ អាចផ្ដល់​ភាព​រស់​រវើក​នៅ​ក្នុងម៉ោង​បង្រៀន​បាន តាមរយៈ​សម្ភារៈ ដែល​និយាយភ្លាម​ទៅ​កាន់​យុវជន​គឺ៖ រូបភាព និង​​សម្លេង។ លោក​អ្នក​អាច​រៀប​​​ចំ​​ការ​​បញ្ចាំង​​ភាព​​យន្ត​​សម្រាប់​​​ពួក​គេ ឬស្នើ​ឱ្យ​ពួក​​គេ​​ធ្វើ​ការ​ងារ​ស្រាវ​ជ្រាវ ការធ្វើ​បទ​បង្ហាញ ការ​សង្ខេប​រឿង​ជាដើម។





អ្នកជំនាញ

លោកអ្នកអាចរកបាននៅមជ្ឈមណ្ឌលបុប្ផាណា នូវ​កម្រង​​បណ្ណសារ​​ប្លែកៗ​ទាំង​អស់ ក្រោម​ប្រធាន​បទ​ជា​ច្រើន​សន្ធឹក​សន្ធាប់ ចាប់​តាំង​ពី​ចុង​ទសវត្សរ៍​ទី​១៩ មក​ទល់​សម័យ​បច្ចុប្បន្ន​នេះ។

សូមអញ្ជើញ​មក​ធ្វើ​ការ​ស្រាវ​ជ្រាវ នៅ​ក្នុង​មជ្ឈ​មណ្ឌល​យើង ព្រោះ​ការ​ពិគ្រោះ​ឯកសារ​នៅ​ទី​នេះ​គឺ ដោយ​សេរី។ ប្រសិន​បើ​លោក​អ្នក​មិន​រស់​នៅ​ទី​ក្រុង​ភ្នំពេញ​ទេ អ្នក​វិភាគ​ឯក​សារ​របស់​យើង​នឹង​ជួយ​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​របស់​លោក​អ្នក​ពី​ចម្ងាយ។




សិល្បករ

លោកអ្នកអាចយកលំនាំទៅតាមបណ្ណសារនៃមជ្ឈមណ្ឌលបុប្ផាណាយើង! យើងទទួល​ស្វាគមន៍​ជានិច្ច ចំពោះ​សិប្បសាលា ដូចជា​គំនូរ ចម្លាក់ រូបថត និង​ស្ថាបត្យកម្ម ជីក​កកាយ​ពី​អតីត​កាល ដើម្បី​នឹក​គិត​ពី​អនាគត​កាល។ នេះ​គឺ​ជា​បេសក​កម្ម​ដ៏​សំខាន់​របស់​មជ្ឈ​មណ្ឌល។ លើក​គម្រោង​របស់​លោក​អ្នក! យើង​រីក​រាយ​នឹង​ទទួល និង​គាំ​ទ្រ​លោក​អ្នក​ជា​និច្ច!