សេវាកម្ម​

ចាប់តាំងពីបើក​សម្ពោធន៍​មជ្ឈ​មណ្ឌល​បុប្ផាណា​មក យើង​បាន​អភិវឌ្ឍ​សេវា​កម្ម​កាន់​តែ​ច្រើន​ជាង​មុន សម្រាប់​សាធារណ​ជន​គោល ដែល​ពួក​គេ​អាច​មក​ទស្សនា​តែ​ម្នាក់​ឯង អង្គការ​នៅ​ក្នុង​សង្គម​ស៊ីវិល សហ​គ្រាស ឬ​ស្ថាប័ន​នានា​ជាដើម។ សូម​ទំនាក់​ទំនង​មក​កាន់​យើង យើង​រីក​រាយ​ជា​និច្ច​ ក្នុង​ការ​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​លោក​អ្នក។


ទស្សនកិច្ច

ទស្សនកិច្ចអាច​ធ្វើ​ឡើង​ជា​បី​ភាសា​គឺ ខ្មែរ អង់គ្លេស ឬ បារាំង។ ក្នុង​ក្រប​ខណ្ឌ​នេះ ការ​ពិគ្រោះ​ឯក​សារ​អាច​ធ្វើ​ឡើង តែ​ម្នាក់​ឯង​ក្នុង​ចំណោម​កុំព្យូទ័រ​ទាំង​១៤​គ្រឿង ដែល​ទុក​សម្រាប់​ការ​ប្រើ​ប្រាស់​នេះ ឬ​ ក៏​ជា​លក្ខណៈ​រួម​ជា​ក្រុម​តូចៗ នៅ​​មុខ​​អេក្រង់​​ផ្ទៃ​​រាប​​​ស្មើ ឬ នៅ​​​ក្នុង​​បន្ទប់​បញ្ចាំង​ភាព​យន្ត​របស់​យើង (ដែល​​អាច​​ផ្ទុក​​រហូត​​ដល់​​៤០​​នាក់)។

មជ្ឈមណ្ឌលយើង ផ្ដល់ជូននូវសកម្មភាពមួយ​ចំនួន​ឥត​គិត​ថ្លៃ ជា​ពិសេស​សម្រាប់​​សហគមន៍ ឬ ក៏​សាលា​រៀន​នានា។ តាម​រយៈ​ការ​ស្នើ​សុំ យើង​អាច​រៀប​​ចំ​ការ​​បញ្ចាំង​ភាព​យន្ត​ពិសេស ឬ​ក៏​សិប្ប​សាលា ជា​មួយ​សម្ភារៈ​ឧបទេស។



ការបញ្ចាំងភាពយន្តចល័ត

យើង​រៀបចំ​ការ​​បញ្ចាំង​​ភាព​យន្ត​ចល័ត នៅ​ទី​ក្រុង​ភ្នំពេញ ឬ​តាម​បណ្ដា​ខេត្ត​នានា។ យើង​នឹង​ផ្គត់​ផ្គង់​គ្រឿង​បរិក្ខារ និង​ជំនួយ​ផ្នែក​បច្ចេក​ទេស​សម្រាប់​ការ​ចាក់​បញ្ចាំង​នៅ​ហាល​វាល​ទាំង​នេះ។ តាម​រយៈ​ការ​ស្នើសុំ យើង​ក៏​អាច​ប្រឹក្សា​យោបល់​ជា​មួយ​លោក​អ្នក​ផង​ដែរ ស្ដី​ពី​កម្ម​វិធី​នា​ពេល​ល្ងាច។



ទីធ្លាពិព័រណ៍

ទីធ្លាសម្រាប់​ពិព័រណ៍​នៅ​ជាន់​ផ្ទាល់​ដី​នៃ​មជ្ឈ​មណ្ឌល អាច​ឲ្យ​កក់​ទុក​បាន​សម្រាប់​ព្រឹត្តិ​ការណ៍​នានា​របស់​លោក​អ្នក។ ផ្ទៃ​សរុប​នៃ​ទីធ្លា​នេះ​គឺ ចំនួន​៨០​ម៉ែត្រ​ការ៉េ និង​អាច​ទទួល​ភ្ញៀវ​សរុប​ប្រមាណ​១៥០​នាក់។

យើង​អាច​ផ្គត់​ផ្គង់​សេវា​កម្ម​ដូច​ខាង​ក្រោម​នេះ៖
- ផ្ដិត និង​ដាក់​ស៊ុម​រូប​ថត​សម្រាប់​ពិព័រណ៍
- ផ្គត់​ផ្គង់​បរិក្ខារ​បច្ចេក​ទេស (សម្លេង ពន្លឺ អេក្រង់រាបស្មើ)
- ជំនួយ (ទំនាក់​ទំនង ការ​តុប​​តែង​លម្អ បច្ចេក​ទេស)
- អាហារ និង​ភេសជ្ជៈ
- អ្នក​ទទួល​ភ្ញៀវ​សម្រាប់​ការ​បើក​សម្ពោធន៍
- ចំណត

សូម​កក់​ទុក​ទីធ្លា​សម្រាប់​ការ​បញ្ចាំង​ភាព​យន្ត »



សាលបញ្ចាំងភាពយន្ត

សាល​បញ្ចាំង​ភាព​យន្ត​យើង​ អាច​ប្រើ​ប្រាស់​បាន​ច្រើន​សណ្ឋាន និង​ផ្ដល់​នូវ​គុណ​ភាព​រូប​ភាព​ភ្លឺ​ច្បាស់ និង​សម្លេង​ច្បាស់​ល្អ។ សាល​នេះ​អាច​ដាក់​ភ្ញៀវ​កិត្តិយស​បាន​ពី​៣០ ទៅ​៣៥​នាក់​សម្រាប់ បាឋកថា សិប្បសាលា វគ្គ​បណ្ដុះ​បណ្ដាល ការ​បញ្ចាំង​ភាព​យន្ត​ឯក​ជន។ សូម​ចូល​រួម​ទស្សនា​ក្នុង​បន្ទប់​បញ្ចាំង​ភាព​​យន្ត​​ដ៏​មាន​ផាសុក​ភាព​របស់​យើង និង​ស្នើ​មក​កាន់​យើង​ចំពោះ​សេវា​កម្ម​បន្ថែម ដូច​ជា​ផ្នែក​អាហារ​ជា​ដើម។ យើង​រីក​រាយ​ក្នុង​ការ​ប្រឹក្សា​ជា​មួយ​លោក​អ្នក​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍របស់​លោក​អ្នក​ឲ្យ​បាន​ល្អ​ប្រសើរ។



ពិគ្រោះបណ្ណសារ

អ្នក​វិភាគ​ឯក​សារ​របស់​យើង​អាច​ផ្ដល់​ការ​ប្រឹក្សា​ក្នុង​ការ​ពិគ្រោះ​ ជា​លក្ខណៈ​ម្នាក់​ឯង​ស្ដី​ពី បេតិកភណ្ឌ​ភាព​យន្ត និង​សោត​ទស្សន៍​នៅ​ប្រទេស​កម្ពុជា។ ជា​ពិសេសពួក​គេ​ម្នាក់ៗ​សុទ្ធ​តែ​អាច​ប្រឹក្សា​អំពី ​ជីវ​ប្រវត្តិ​សង្ខេប​នៃ​ប្រធាន​បទ​ជាក់​លាក់​ណា​មួយ។

ផ្នែក​បណ្ណសារ អាច​ផ្គត់​ផ្គង់​សម្ភារៈ​មុន​ពេល​តម្លើង​ឯក​សារ ឬ​ឯក​សារ​ដក​ស្រង់​ជា​សម្លេង ឬ​ វីដេអូ ដោយ​មាន​ការ​ព្រម​ព្រៀង​ពី​ម្ចាស់​កម្ម​សិទ្ធិ។ ក្នុង​ករណី​ចាំ​បាច់ យើង​អាច​បញ្ជូន​សំណើ​​របស់​លោក​អ្នក​ទៅ​ម្ចាស់​កម្ម​សិទ្ធិ និង​ចរចា​​ជូន​លោក​អ្នក​ក្នុង​តម្លៃ​ពិសេស។



សេវាកម្មសោតទស្សន៍

យើងអាច​ផលិត​ជូន​លោក​អ្នក​សម្រាប់​ភាពយន្ត​ស្ថាប័ន វីដេអូ​ពាណិជ្ជ​កម្ម ភាព​យន្ត​ខ្នាត​ខ្លី ភាពយន្ត​ឯកសារ ក៏​ដូច​ជា​ភាព​យន្ត​ប្រឌិត​ជា​ដើម។

មជ្ឈ​មណ្ឌល​បុប្ផាណា ផ្ដល់​ជូន​នូវ​សេវា​កម្ម​ស្រប​ទៅ​តាម​តម្រូវ​ការ​របស់​លោក​អ្នក៖
- ការ​ផលិត (ភាពយន្ត ការយក​សម្លេង ការ​កាត់​ត​តម្លើង​រូបភាព ឬ​សម្លេង)
- ការ​ជួល​សម្ភារៈ​វីដេអូ និង​សម្លេង (ជា​មួយ​នឹង​អ្នក​បច្ចេក​ទេស​របស់​យើង)
- ការ​ជួល​ស្ទូឌីយោ​សម្លេង (ការ​ថត​សម្លេង ការ​បញ្ចូល​សម្លេង)
- ការ​ធ្វើឲ្យ​ទៅជា​ប្រព័ន្ធ​ឌីជីថល​ លើ​គ្រប់​ទម្រ​ទាំង​អស់ (VHS, Beta, Umatic, ថាសខ្មៅ...)
- ជំនួយ​ការ​បច្ចេក​ទេស




សេវាកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយ

សេវាកម្ម​ប្រព័ន្ធ​ផ្សព្្វ​ផ្សាយ​របស់​មជ្ឈ​មណ្ឌល​យើង យោង​ទៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថ្មី​របស់​យើង និង​វ៉ិប​​ភាព​យន្ត​ឯក​សារ​របស់​យើង។ យើង​អាច​ជួយ​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​នានា ឬ អង្គការ​ផ្សេងៗ​ក្នុង​ការ​អភិវឌ្ឍ​រូប​ភាព​របស់​ពួក​គេ តាម​រយៈ​បច្ចេក​វិទ្យា​ថ្មី​របស់​យើង ជា​ពិសេស​ការ​ផលិត​វ៉ិប​ភាព​យន្ត​ឯក​សារ ឬ​ ក៏​អភិវឌ្ឍ​កម្ម​វិធី​នៅ​លើ​ទូរស័ព្ទ​ដៃ (ស្មាតហ្វូន ឬ ថេប)។