ជំនួយការផ្នែកផលិតកម្ម

ក្រុម​ការងារ​​​ថត​​​របស់​​យើង​​​ផ្តល់ជូន​​​នូវ​​​សេវាកម្ម​​​ដែល​​មាន​​​គុណភាព​​យ៉ាង​​​ទូលំទូលាយ​​ (រួមមាន​​​ដំណើរការ​​​ផលិត ការ​​ជួល​​សម្ភារៈ និង​​​ការ​​​កាត់ត) ក៏ដូចជា​​​អ្នកជំនាញ​​​ដើម្បី​​​បំពេញ​​​តម្រូវការ​​​ជាក់លាក់​​​នៅក្នុង​​​ឧស្សាហកម្ម​​​ភាពយន្ត​​​នៅ​​កម្ពុជា។

យើង​ផ្តល់ជូន​នូវសេវាកម្ម​ស្របទៅតាម​តម្រូវការ​របស់​អ្នក ៖

– ការ​ផលិត​​ភាពយន្ត (ការថត, ការ​​ចាប់យក​​សំឡេង, ការ​​កាត់ត​​រូបភាព ឬ​​សំឡេង)
– ឧបករណ៍​​ថត​រូប និង​​សំឡេង (នឹង​​ត្រូវបាន​​ណែនាំ​ដោយ​​អ្នក​​បច្ចេកទេស​)
– បន្ទប់​​ថត​សំឡេង​ (ការ​ថត​​សំឡេង, ការ​​បញ្ចូល​​សំឡេង)
– ការ​​បម្លែង​​ឯកសារ​​ទៅជា​​ឌីជីថល (VHS, Beta, ថាស​​វីនីល ជាដើម)
– ជំនួយការ​​បច្ចេកទេស​​ក្នុង​អំឡុង​ពេល​​ថត