សេវាកម្មផ្នែកបណ្ណសារ

នេះ​ជា​​គ្រឹះ​​ដ៏​សំខាន់​​មួយ​​នៃ​​គម្រោង​​ផ្សេងៗ​​របស់​​បុប្ផាណា​។ មូលដ្ឋាន​​ទិន្នន័យ​​នៃ​​បណ្ណសារ​​របស់​យើង​​រួមចំណែក​​ដល់​ការ​​កសាង​​ឡើងវិញ​​នូវ​​អតីតកាល​​របស់​ប្រទេស​​កម្ពុជា ព្រមទាំង​ការចងក្រង​​ឯកសារ​​អំពី​​ព្រឹត្តិការណ៍​​នានា​​ទាំងមុន និង​​ក្រោយ​របប​​ខ្មែរក្រហម។ អ្នកវិភាគ​បណ្ណសារ​របស់យើង​នឹង​ជួយ​លោកអ្នក​ទៅតាម​តម្រូវការ...។

…ប្រសិនបើ​អ្នក​ជា​អ្នកស្រាវជ្រាវ

អ្នក​វិភាគ​​បណ្ណសារ​​របស់​​យើង​​អាច​​ធ្វើកា​រ​​ស្រាវជ្រាវ​​ដោយ​​ខ្លួនឯង​​អំពី​​ភាពយន្ត​​របស់​​កម្ពុជា ក៏ដូចជា​​បេតិកភណ្ឌ​​សោតទស្សន៍។ ជាពិសេស ពួកគេ​​អាច​​រៀបចំ​​គន្ថនិទ្ទេស​​លើ​​ប្រធានបទ​​ជាក់លាក់​​ផ្សេងៗ។

…ប្រសិនបើ​អ្នក​ជាអ្នក​ផលិត​ភាពយន្ត

មជ្ឈមណ្ឌល​​បុប្ផាណា​​អាច​ផ្ដល់ជា​​ឯកសារ​​សម្រាប់​​ការកាត់ត​​បញ្ចូល​​ក្នុង​​ខ្សែភាពយន្ត​របស់​លោកអ្នក ដូចជា​​រូបថត សំឡេង ព្រមទាំង​​ឈុតវីដេអូ​​ខ្លី ក្រោយពី​​បាន​​ព្រមព្រៀង​​ជាមួយនឹង​​ម្ចាស់សិទ្ធិ​​រួចរាល់។ ហើយ​​ប្រសិនបើ​​ចាំបាច់ ពួកយើង​​ក៏​អាច​​បញ្ជូន​​សំណើ​​របស់​​លោកអ្នក​​ទៅកាន់​​ម្ចាស់សិទ្ធិ​​ផ្ទាល់ និង​​ជួយ​​ចរចា​​ជាមួយ​​លក្ខខណ្ឌ​​តម្លៃ​​ពិសេស​​មួយ​​សម្រាប់​លោកអ្នក។