March 2, 2020
ព្រឹត្តិការណ៍វប្បធម៌នៅបុប្ផាណាក្នុងខែមីនា-មេសា ២០២០
មជ្ឈមណ្ឌលបុប្ផាណានឹងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍វប្បធម៌ជាច្រើនក្នុងខែមីនា និងមេសា ឆ្នាំ ២០២០ នេះ។ ព្រឹត្តិការណ៍សំខាន់បំផុត គឺមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២២ ខែមីនា។ ក្រៅពីនេះ នៅមានកម្មវិធី “ភាពយន្តថ្ងៃសៅរ៍”, “ស៊ីណេក្លឹប” (កំពូលភាពយន្តខ្នាតខ្លីនៃមហោស្រពចតុមុខ ២០១៩), និងពិព័រណ៍ «ជីវិតរសាត់អណ្ដែត» របស់អង្គការនារីដើម្បីសន្តិភាព។
ចុចទីនេះ ដើម្បីដឹងលម្អិតពីកម្មវិធីនីមួយៗ (PDF)