February 2, 2021

ស្វាគមន៍ជាថ្មីមកកាន់រោងភាពយន្តនៃបុប្ផាណា!

សូមស្វាគមន៍​ប្រិយមិត្ត​សាជាថ្មី​មកកាន់​រោងភាពយន្ត​នៃ​មជ្ឈមណ្ឌល​បុប្ផាណា! ចាប់ពី​សប្ដាហ៍​នេះ​តទៅ ប្រិយមិត្ត​អាចអញ្ជើញ​មកទស្សនា​ភាពយន្ត​នៅក្នុង​រោងភាពយន្ត​ដ៏មាន​ផាសុកភាព​របស់​យើង​បាន!

ការបញ្ចាំង​ភាពយន្ត​នានា រួមមាន ភាពយន្តថ្ងៃសៅរ៍ ស៊ីណេក្លឹប ភាពយន្តពិសេស ក៏ដូចជា សិក្ខាសាលា បាឋកថា ក៏នឹង​ត្រឡប់​មកកាន់​រោងភាពយន្ត​របស់​យើង​វិញ​ដូចគ្នា​ដែរ! យ៉ាងណាមិញ ក៏សូម​កុំភ្លេច​កម្មវិធី​ភាពយន្ត​ថ្ងៃសោរ៍ Online របស់​យើង​ណា៎! យើង​នៅតែ​រីករាយ​ក្នុងការ​បង្ហាញ​នូវ​បណ្ណសារ​របស់យើង​មួយចំនួន​តាមរយៈ​ប្រព័ន្ធ Online ដដែល។

សូម​តាមដាន​កម្មវិធី​របស់​យើង​ដែលនឹង​បង្ហាញជូន​ជា​បន្តបន្ទាប់ ទាំងក្នុង​រោងភាពយន្ត ក៏ដូចជា Online និង​សូមបន្ត​ចូលរួម​អនុវត្ត​នូវគោលការណ៍​សុវត្ថិភាព​ឱ្យបាន​ហ្មត់ចត់​ដើម្បី​បង្ការខ្លួន​ពីជំងឺ​កូវីដ-១៩។ សូមអរគុណ​ដោយក្ដី​គោរព។