|
មជ្ឈមណ្ឌលធនធានសោតទស្សន៍បោះទីតាំងនៅក្នុងអាគារមួយដែលជាស្នាដៃផ្នែកស្ថាបត្យកម្មដែលបន្សល់ទុក ពីទសវត្សរ៍ទី៦០។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាគឺជាអ្នកផ្តល់អាគារនេះ។ « ផ្ទះស » ដែលប្រជាជនកម្ពុជាតែងហៅនោះត្រូវបានជួសជុលឲ្យដូចរូបរាងដើម តាមរយៈការងារស្តារឡើងវិញដ៏គួរឲ្យកត់សម្គាល់របស់ស្ថាបត្យករសំណង់មកពីប្រទេសបារាំង ឈ្មោះមីសែល វែរ៉ូ (Michel Verrot) រួមជាមួយនឹងនិស្សិតមកពីមហាវិទ្យាល័យស្ថាបត្យកម្មនៅភ្នំពេញនិង និស្សិតមកពីកម្មវិធីសហប្រតិបត្តិការបារាំង-អេស្ប៉ាញ តង់ដិម (Tandem)។ សូមអញ្ជើញទស្សនាមជ្ឈមណ្ឌលបុប្ផាណាតាមអ៊ីនធឺណែតដោយសោមនស្ស... សូមអូសសញ្ញាព្រួញពីលើរូបអាគារ ហើយចុច«កណ្តុរ» ដើម្បីមើលរូបថត (browser របស់អ្នកត្រូវអនុញ្ញាតឲ្យ popup បង្ហាញចេញ ហើយអ្នកត្រូវមាន plug-in Adobe Flash Player)
|