September 24, 2021

សេចក្ដីប្រកាសព័ត៌មានស្ដីអំពីការបញ្ចប់គម្រោង «ការអភិរក្ស និងដាក់ឱ្យប្រើប្រាស់នូវបណ្ណសារសោតទស្សន៍របស់ប្រទេសកម្ពុជា»

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា មានសេចក្តីសោមនស្សរីករាយសូមប្រកាសពីការបញ្ចប់គម្រោងអភិរក្សបណ្ណសារ«ការអភិរក្ស និងដាក់ឱ្យប្រើប្រាស់នូវបណ្ណសារសោតទស្សន៍របស់ប្រទេសកម្ពុជា» ក្រោមជំនួយពីមូលនិធិ Andrew W. Mellon តាមរយៈGive2Asia ដែលមានដំណើរការពីឆ្នាំ២០២០ដល់ឆ្នាំ២០២១។

គម្រោង​​នេះ បានបញ្ចប់​ទៅ​​ប្រកបដោយ​លទ្ធផល​​ជោគជ័យ សម្រាប់​ជា​ប្រយោជន៍​ដល់​សិស្ស និស្សិត អ្នក​ស្រាវជ្រាវ និង​ទស្សនិកជន​ទូទៅ ជា​ពិសេស​ប្រជាជន​កម្ពុជា។ បណ្ណសារ​ជា​ច្រើន​​អំពី​ប្រទេស​កម្ពុជា​ត្រូវ​បាន​អភិរក្ស តាមរយៈ​ការ​ធ្វើ​ឌី​ជីថល​នីយកម្ម ត្រូវ​បាន​រក្សាទុក និង​បម្រុង​ទុក​ពី​ការ​បាត់បង់ តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី។

តាមរយៈ​គម្រោង​នេះ មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍បុប្ផាណា​បាន​ជួសជុល​និង​ស្តារឡើង​វិញ​​នូវ​កាសែត​វីដេអូចំនួន៥២៦កាសែត ធ្វើ ឌីជីថលនីយកម្ម​បណ្ណសារ​ដែលមាន​រយៈ​ពេល​សរុប​៣០០​ម៉ោង ចេញ​ពី​សមុច្ច័យ​របស់​អង្គការ​យូនីសេហ្វ​នៅ​កម្ពុជា​និង​សមុច្ច័យ​របស់​លោក ប៉ាន់ រិទ្ធី។ បើ​ទោះ​ជា​បែប​នេះ​ក្តី ក៏​នៅ​មាន​បណ្ណសារ​ជា​ច្រើន​ផ្សេង​ទៀត ដែល​ត្រូវ​ការ​ស្តារ​និង​អភិរក្សនៅ​​ពេល​អនាគត។ ​បន្ថែម​​ពី​លើ​ការ​ធ្វើ​ឌី​​ជី​ថលនីយកម្ម​នៃ​បណ្ណសារ​ដែល​មាន​រយៈ​ពេល​៣០០​ម៉ោង​នេះ គម្រោង​ក៏​​បាន​ផ្តល់​ជូន​មជ្ឈមណ្ឌលបុប្ផាណា នូវ​សម្ភារៈ​បច្ចេកទេស​សម្រាប់​អភិរក្សបណ្ណសារ​និង​សម្ភារៈ​សម្រាប់​ធ្វើ​ឌីជីថល​នីយកម្ម ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ម្រោង​អភិរក្ស​បណ្ណសារ​សោតទស្សន៍​នា​ពេល​ខាងមុខ។ ទន្ទឹម​នេះ​ដែរ គម្រោង​ក៏​បាន​បំពាក់​នូវ​បរិក្ខារ​ផ្ទុក​ទិន្នន័យ​ដែល​មាន​គុណភាព​ខ្ពស់​ដល់​មជ្ឈមណ្ឌល ដែល​សម្រួល​ដល់​ការ​អភិរក្ស​និង​បម្រុង​ទុក​ទិន្នន័យ​និង​សម្ភារៈ​ឌីជីថលរបស់​មជ្ឈមណ្ឌល។

បណ្ណសារ​ដែល​មាន​រយៈ​ពេល​៣០០​ម៉ោង​នេះ រួម​បញ្ចូល​នូវ​មាតិកា​ប្រវត្តិសាស្ដ្រ​ជា​ច្រើន​របស់​ប្រទេស​កម្ពុជា រួម​មាន​បទ​សម្ភាស​របស់អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​និងអ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម អម​ទៅ​ដោយ​ទិដ្ឋភាព​នៃ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា​នៅ​ស្រុក​អន្លង់វែង បន្ទាប់​ពី​ការ​ធ្វើ​សមាហរណកម្ម​របស់​ខ្មែរក្រហម​ក្នុង​ឆ្នាំ១៩៩៨។ បន្ថែម​ពី​នេះ​ទៀត ក៏​មាន​ទិដ្ឋភាព​ជា​ច្រើន​ដែល​បង្ហាញ​ពី​ជីវិត​របស់​ប្រជាជន​កម្ពុជា​នៅ​ទី​ជនបទ​និង​ទីក្រុង នៅ​ក្នុង​សម័យ​អន្តរកាល​របស់​ប្រទេស​កម្ពុជា ដែលស្ថិត​នៅ​ក្រោម​អាជ្ញាធរ​អន្តរកាល​សហប្រជាជាតិ​នៅ​កម្ពុជា។

រូបភាពពីសមុច្ច័យរបស់លោកប៉ាន់ រិទ្ធី

Huy and Thy told about the reason why both of them join with Khmer Rouge and the situation of Cambodia political during that time

ហ៊ុយ និងធី ប្រាប់ពីមូលហេតុដែលពួកគាត់ទាំង ២ នាក់ចូលរួមជាមួយនឹងខ្មែរក្រហម និងស្ថានភាពនយោបាយរបស់ប្រទេសកម្ពុជាក្នុងអំឡុងពេលនោះ

 

Four Cham men at Svay Khleang, Kampong Cham province, told that before Khmer Rouge there were 1200 families and end of Khmer Rouge they were only 72 families

ជនជាតិចាម ៤ នាក់ នៅស្រុកស្វាយឃ្លាំង ខេត្តកំពង់ចាម បានបញ្ជាក់ថា មុនរបបខ្មែរក្រហម នៅទីនេះមានគ្រួសារជនជាតិចាម ១២០០ គ្រួសារ តែក្រោយរបបខ្មែរក្រហមនៅសល់តែ ៧២ គ្រួសារ

 

A group of Cham men went to a place near the river, a former Khmer Rouge massacre site at Krouch Chhmar, Kompong Cham province in 2001

បុរសជនជាតិចាមមួយក្រុមនាំគ្នាទៅមាត់ទន្លេ អតីតកន្លែងដែលខ្មែរក្រហមសម្លាប់រង្គាលជនជាតិចាម នាស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ក្នុងឆ្នាំ២០០១

 

Ta IN explaining the M.13, the secret prison of Khmer Rouge control by Comrade Duch, 2001

តាអ៊ីន ពន្យល់ពី ម.១៣ គុកសម្ងាត់របស់ខ្មែរក្រហមគ្រប់គ្រងដោយសមមិត្តឌុច, ឆ្នាំ២០០១

 

រូបភាពពីសមុច្ច័យរបសអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា

TV spot of taknig children from birth until 1 year to get 5 vaccination and also the 2 drop of polio vaccine

វីដេអូអប់រំក្នុងការនាំក្មេងៗដែលទើបនឹងកើតរហូតដល់អាយុ ១ ឆ្នាំ ទៅទទួលវ៉ាក់សាំងបង្កាចំនួន ៥ មុខ ព្រមទាំងវ៉ាក់សាំងជំងឺគ្រុនស្វិតដៃជើង ២ តំណក់ផងដែរ

 

The educate spot about use chloramine pellet to clean the water before drink during the flood instead of religion's believe

វីដេអូអប់រំអំពីការប្រើប្រាស់ថ្នាំគ្រាប់ Chloramine ដើម្បីសំអាតទឹកមុនពេលពិសា ក្នុងអំឡុងពេលទឹកជំនន់ ជំនួសជំនឿសាសនាផ្សេងៗ

 

Demining team leader is preparing the ground to determine the depth and specific location of the mine after the team has identified the suspected mine location.

មេក្រុមបោសសំអាតមីនកំពុងរៀបចំផ្ទៃដីដើម្បីកំណត់ជម្រៅ និងទីតាំងជាក់លាក់របស់មីន បន្ទាប់ពីកូនក្រុមបានកំណត់ពីទីតាំងដែលសង្ស័យថាមានមីន

 

The child of Khmer Rouge join the ceremony of Khmer rouge intergration with the government at Anlong Veng, 1998

ក្មេងៗដែលជាកូនចៅរបស់ទាហានខ្មែរក្រហមចូលរួមក្នុងកម្មវិធីការធ្វើសមាហរណកម្មរបស់ខ្មែរក្រហមជាមួយនឹងរាជរដ្ឋាភិបាល នាស្រុកអន្លង់វែង ឆ្នាំ ១៩៩៨

 

Traffic in Phnom Penh capitial city of Cambodia in 1994

ចរាចរណ៍នៅរាជធានីភ្នំពេញប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៩៤

 

The Khmer Rouge army at Anlong Veng are intergration with the government, 1998

ការធ្វើសមាហរណកម្មរបស់ទាហានខ្មែរក្រហមនៅអន្លង់វែង ជាមួយនឹងរាជរដ្ឋាភិបាល, ១៩៩៨

 

The abandon tank in Anlong Veng after intergration in 1999

រថពាសដែកដែលបោះបង់ចោល ក្នុងទឹកដីនៃស្រុកអន្លង់វែង បន្ទាប់ពីការធ្វើសមាហរណកម្ម, ឆ្នាំ ១៩៩៩

 

រៀបចំដោយៈ

LOGO-PNG

 

ផ្ដល់មូលនិធិដោយៈ

The-Andrew-W-Mellon-Foundation

ML-11