កង្វះរូបភាព
ដឹកនាំដោយលោកប៉ាន់ រិទ្ធី ៩៦នាទី ២០១៣ ភាសាខ្មែរ និងមានអក្សរអង់គ្លេសរត់ពីក្រោម
«ជាច្រើនឆ្នាំមកនេះ ខ្ញុំបានស្វែងរករូបភាពដែលខ្វះរូបថត ដែលថតនៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ដោយខ្មែរក្រហម នៅពេលពួកគេឡើងកាន់អំណាចនៅប្រទេសកម្ពុជា។ ជាការពិតណាស់ រូបថតមិនអាចបញ្ជាក់ពីការសម្លាប់រង្គាលបានទេ ប៉ុន្តែវាអាចឲ្យយើងត្រិះរិះពិចារណា ឲ្យយើងជញ្ជឹងគិត និងកត់ត្រាបាននូវប្រវត្តិសាស្រ្ត។ ខ្ញុំបានស្វែងរកវាដោយឥតប្រយោជន៍ ក្នុងបណ្ណសារនានា ក្នុងកាសែតចាស់ៗ នៅតាមភូមិឋាននានា ក្នុងប្រទេសកម្ពុជាយើងនេះ។ ឥឡូវខ្ញុំដឹងថា រូបភាពទាំងនោះគឺ ខ្វះ។ ខ្ញុំមិនមែនស្វែងរករូបភាពនោះទាំងស្រុងទេ វាមិនមែនជារឿងគួរឲ្យអៀនខ្មាស និងគ្មានអត្ថន័យនោះទេ។ ដូច្នេះ ខ្ញុំក៏បង្កើតវា។ អ្វីដែលខ្ញុំផ្តល់ជូនលោកអ្នកថ្ងៃនេះ មិនមែនជារូបថត ក៏មិនមែនជារូបភាពតែម្យ៉ាង តែគឺជាការស្វែងរក៖ ការស្វែងរកមានតែភាពយន្តទេ ដែលអាចធ្វើទៅបាន។»