ការដឹកនាំថតស្ប៉ុតពាណិជ្ជកម្ម
ចែករំលែកដោយលោក ជុំ សុធា
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ កម្មវិធីស៊ីណេក្លឹបនឹងនាំមកនូវប្រធានបទថ្មីមួយស្ដីអំពី«ការដឹកនាំថតស្ប៉ុតពាណិជ្ជកម្ម» ដែលចែករំលែកដោយលោក ជុំ សុធា។ លោក ជុំ សុធា ជាអ្នកមានបទពិសោធនៅក្នុងវិស័យផលិតកម្មក្នុងប្រព័ន្ធផ្សព្វផ្សាយជាច្រើនឆ្នាំ ដោយចាប់ផ្ដើមពីការធ្វើជាអ្នករចនារូបភាព ជាអ្នកកាត់ត រហូតក្លាយជាអ្នកដឹកនាំផលិតស្ប៉ុតជំនាញមួយរូប។ នៅក្នុងឱកាសនេះ លោកនឹងចែករំលែកបទពិសោធមួយចំនួនសម្រាប់អ្នកដែលចង់ក្លាយជាអ្នកដឹកនាំការផលិតស្ប៉ុតពាណិជ្ជកម្មនាពេលអនាគត។ មជ្ឈមណ្ឌលបុប្ផាណា សូមអញ្ជើញសាធារណជន ចូលរួមកម្មវិធីនេះដើម្បីទទួលចំណេះដឹងថ្មីបន្ថែមទៀត។
កាលបរិច្ឆេទ : ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤
វេលាម៉ោង : ៦ ល្ងាច
ភាសា : ខ្មែរ
ទីតាំង : មជ្ឈមណ្ឌលបុប្ផាណា
ចូលរួមដោយសេរី