ការបញ្ចាំងភាពយន្តដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ
«ជីវិតរបស់ព្រះសង្ឃនៅតាមវត្តអារាម» «ជីវិតព្រះសង្ឃក្នុងវត្តអារាម» និង«សាស្ត្រាស្លឹករឹត»
ជីវិតរបស់ព្រះសង្ឃ នៅតាមវត្តអារាម
ផលិតដោយបណ្ណសារប៉ាតេហ្គោម៉ុងត៍ (Pathé Gaumont) ៧នាទី ឆ្នាំ ១៩២៩ គ្មានសំឡេង
បទយកការណ៍នេះឆ្លុះបញ្ចាំងពីជីវិតរស់នៅរបស់ព្រះសង្ឃនិងបព្វជិតជាច្រើននៅក្នុងវត្ត កាលពីសម័យអាណាព្យាបាលបារាំង ។
ជីវិតព្រះសង្ឃក្នុងវត្តអារាម
ផលិតដោយ ដេបាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ៣នាទី ឆ្នាំ ២០០៧ ភាសាខ្មែរ និងមានអក្សររត់កាត់ពីក្រោមជាភាសាអង់គ្លេស
បទសម្ភាសន៍ជាមួយព្រះសង្ឃ អំពីសកម្មភាពដែលជាកិច្ចប្រតិបត្តិ និងព្រះធម៌វិន័យរបស់ព្រះសង្ឃជាប្រចាំ នាពេលបច្ចុប្បន្ន ។
សាស្ត្រាស្លឹករឹត
ផលិតដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ១៧នាទី ឆ្នាំ២០០១
សាស្រ្តាស្លឹករឹតមានប្រភពចេញមកពីប្រទេសឥណ្ឌា ដោយផលិតចេញពីស្លឹកដើមទ្រាំង។ សាស្រ្តាស្លឹករឹត ជាគម្ពីរមួយដែលអាចរក្សាទុកបានយូរឆ្នាំ និងចូលរួមចំណែករក្សាការចងចាំរបស់ប្រទេសផងដែរ ។