កិច្ចពិភាក្សា អេប-កម្មវិធីសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហម វគ្គទី២
ជំពូក២៖ ការដួលរលំនៃទីក្រុងភ្នំពេញ
(និយាយជាភាសាខ្មែរ និងបកប្រែជាភាសាអង់គ្លេស)
ដោយមានការគាំទ្រពីសហភាពអឺរ៉ុប និងមូលនិធិរៃនេះ មជ្ឈមណ្ឌលបុប្ជាណាបច្ចុប្បន្នកំពុងអភិវឌ្ឍកម្មវិធីឆ្លាត ឧបករណ៍សម្រាប់រៀនប្រវត្តិសាស្រ្តខ្មែរក្រហម។ នៅក្នុងគម្រោងនេះមជ្ឈមណ្ឌលបុប្ជាណា នឹងបង្ហាញកិច្ចពិភាក្សាស្ដីអំពី ប្រវត្តិសាស្រ្តរបបខ្មែរក្រហម និងការអប់រំជាមួយភ្ញៀវពិសេស។
វគ្គទីពីរនឹងផ្ដោតលើប្រធានបទ «ការដួលរលំនៃទីក្រុងភ្នំពេញ» ដែលជាជំពូកទី២នៃកម្មវិធីអេប-សិក្សាប្រវត្តិសាស្រ្តខ្មែរក្រហម។
សូមអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា និងមើលពីដំណើរការបន្តនៃកម្មវិធី!
ចូលរួមដោយសេរី