ចលនាចងចាំ
ការសម្ដែងរបាំសហសម័យ
ជាផ្នែកមួយនៃកម្មវិធីរំឭក ដែលបង្កើតឡើងដោយមជ្ឈមណ្ឌលបុប្ផាណា និងអង្គការសិល្បៈខ្មែរអមតៈ បានបង្កើតកម្មវិធីសម្ដែងរបាំសហសម័យដែលមានឈ្មោះថា ចលនាចងចាំ ដែលមានការចូលរួមសម្ដែងដោយ អង្គការអេពិកអាត អង្គការសិល្បករថ្មីនៃកម្ពុជា និងអង្គការ ភែនឌែន នៅរោងផ្កាស្លា នៃសារមន្ទីរជាតិទីក្រុងភ្នំពេញ ពីថ្ងៃទី ៥-៧ មិថុនា។ ជាមួយគ្នានេះដែរ ជាមួយផ្នែកមួយនៃកម្មវិធីចលនាចងចាំ អង្គការអម្រឹតាសិល្បៈនឹងធ្វើការសម្របសម្រួលជាមួយសិល្បករ ក្នុងការពិភាក្សាក្រោយការសម្ដែង។