ឆាយាលើអង្គរ
ផលិតដោយខេមរាភាពយន្ដ, ១៩៦៧, ១០៥ នាទី, ភាសាខ្មែរមានអក្សរបារាំងរត់ពីក្រោម
ក្នុងឆ្នាំ ១៩៦០ នៅប្រទេសកម្ពុជា ឧត្តមសេនីយ៍ ម្ជុលពេជ្រ មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទប្រចាំខេត្តសៀមរាប និងកំពង់ធំ ក្បត់ប្រទេសកម្ពុជា ដោយចងសម្ពន្ធមិត្តជាមួយប្រទេសអាមេរិក ។ ដើម្បីទប់ស្កាត់គម្រោងមហិច្ឆតារបស់លោក ម្ជុលពេជ្រ នាយសេនាធិការនៃកងយោធពលខេមរភូមិន្ទ បានតែងតាំងព្រះអង្គម្ចាស់ឧត្តមនាវី ដាណារី ជាប្រធានការងារតាមដានប្រឆាំងនឹងចារបុរស ។
ថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។