ដីក្រហម ២០០៤

រៀបចំដោយ មហោស្រពរូបថតភ្នំពេញ

សម្ពោធពិព័រណ៍នៅថ្ងៃសៅរ៍ ទី ២៧ ខែវិច្ឆិកា វេលាម៉ោង ៣ៈ៣០ ល្ងាច នៅមជ្ឈមណ្ឌលសោតទស្សន៍បុប្ជាណា

នៅឆ្នាំ ២០០៤ ដេណា ឡេងល័ស (Dana Langlois) បានចំណាយពេលជាច្រើនខែដើម្បីចងក្រងឯកសារអំពីសហគមន៍ដីក្រហមដែលស្ថិតនៅក្នុងតំបន់មហោស្រពជាតិ និងអគារស ដែលត្រូវបានគេបំផ្លាញ។ សហគមន៍ដីក្រហម គឺជាសហគមន៍ពិសេសមួយដែលមានគ្រួសារចំនួន ៨០០ គ្រួសាររស់នៅ ដែលក្នុងនោះភាគច្រើន គឺជាអ្នកធ្លាប់សម្ដែងក្នុងមហោស្រព និងមួយចំនួនទៀតត្រូវបានគេចាត់ទុកថាមានទេពកោសល្យខ្ពស់ លើជំនាញសិល្បៈរបស់ពួកគេ។
រូបភាពទាំងនេះ គឺជាការងារនៃការចងចាំ មានទម្រង់ជារូបថតពណ៌ខ្មៅ និងស ថតលក្ខណ: ជារូបឯកសារបែបបុរាណ។ ដេណា ឡេងល័ស (Dana Langlois) កើតនៅឆ្នាំ១៩៧៦ គឺជាស្ថាបនិក និងជានាយកា ហាង Java Creative Café ជំនាន់ច្នៃប្រឌិត និងមហោស្រពឈ្មោះ Our City Festival។ បច្ចុប្បន្ន គាត់រស់នៅ និងធ្វើការនៅរាជធានីភ្នំពេញ។

រូបថតឯកសារ និងបទសម្ភាសន៍ដោយ៖ ដេណា ឡេងល័ស

avatar
  • November 27, 2021 · 3:30 pm
  • Bophana Center
  • Exhibitions