ថ្ងៃចុងក្រោយរបស់ឧត្តមសេនីយ៍សាវ៉ាត
ផលិតដោយ ខេមរាភាពយន្ដ ឆ្នាំ១៩៩៥ រយៈពេល៣៥នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
នៅខែមេសា ឆ្នាំ១៩៧៥ ពួកខ្មែរក្រហមបានធ្វើការវាយបកជាលើកចុងក្រោយប្រឆាំងនឹងកងទ័ពរដ្ឋាភិបាល។ នៅក្នុងពេលជាមួយគ្នានោះ លោកសេនាប្រមុខ លន់ នល់ បានចាកចេញពីប្រទេសជាមួយពួកសម្ពន្ធមិត្រអាមេរិកាំង។ នៅក្រោមការដឹកនាំរបស់ខៀវ សំផន សាឡុត ស និងនួន ជា កងទ័ពរបស់ប៉ុលពតបានវាយសំរុកចូលក្រុងភ្នំពេញ។ លោកឧត្តមសេនីយ៍មួយក្រុម ដែលលង់នឹងអំណាចបានស្រុះស្រួលគ្នារង់ចាំការមកដល់របស់ពួកខ្មែរក្រហម។
ថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៥ៈ០០ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា