ទឹកភ្នែកក្ដាមស្រែ
ដឹកនាំដោយ សុខ សុធន, ២០០៨, ១១៨ នាទី, ភាសាខ្មែរ
ស្នេហានៅជនបទមួយ ត្រូវបានបំបែកដោយឪពុកខាងស្រី ព្រោះគ្រួសារសិទ្ធិជាអ្នកឡើងត្នោត ខណៈឪពុកភួងចង់ឱ្យកូនស្រីគាត់ រៀបការនឹងបុរសម្នាក់ឈ្មោះដែន ។ មិត្តភក្ដិសិទ្ធិបានបបួលគេទៅប្រឡងចម្រៀង ហើយជាប់លេខ ១ និងមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង ចំណែកគ្រប់យ៉ាងក៏ប្រែប្រួល ។
ថ្ងៃសៅរ៍ ទី៣០ ខែមិនា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច នៅទីតាំងមជ្ឈមណ្ឌលបុប្ផាណា។