បាឋកថា៖ ជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្រ្ដកម្ពុជា
បាឋកថានេះ បង្ហាញដោយលោក អាំង ជូលាន
ដើម្បីឆ្លើយតបទៅនឹងទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ “ការចុះបញ្ជីបេតិកភណ្ឌឯកសារ ដើម្បីលើកកម្ពស់សង្គមដែលប្រកបដោយសន្ដិភាព យុត្តិធម៌ និងបរិយាបន្ន” ។ មជ្ឈមណ្ឌលបុប្ផាណា សូមធ្វើការបង្ហាញនូវខ្សែភាពយន្ដឯកសារចំនួនពីរគឺ៖ អង្គឹះ និង តំណក់ទឹក ។
បន្ទាប់ពីការបញ្ចាំងខ្សែភាពយន្ដ គឺជាបាឋកថាមួយនិយាយអំពី ជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្រ្ដកម្ពុជា។ បាឋកថានេះ បង្ហាញដោយលោកអាំង ជូលាន។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៥:៣០ នាទី នៅមជ្ឈមណ្ឌលបុប្ផាណា ។