របាំព្រះរាជទ្រព្យខ្មែរ
ដោយ បណ្ណសារដ្ឋានជាតិអាមេរិកកាំង (ណារ៉ា), ១៩៦០, ៨០ នាទី, ភាសាដើមមានអក្សរអង់គ្លេសរត់ពីក្រោម
របាំព្រះរាជទ្រព្យ តែងស្ថិតនៅក្នុងខ្លួននៃជនជាតិខ្មែរគ្រប់រូប ។ របាំនេះ ទាមទារការហាត់តាំងពីនៅវ័យកុមារភាព មុននឹងក្លាយជាអ្នកសម្ដែងដ៏ប៉ិនប្រសប់ ។ របាំនេះកើតឡើងវិញដោយស្នាមព្រះហស្ថព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ នារីរតន៍ ដែលជាព្រះប្រធាន និងបន្តជ្រោមជ្រែងដោយព្រះអង្គម្ចាស់ក្សត្រីនរោត្ដម បុប្ផាទេវី ។
ថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៥:០០ នាទីល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា ។