«រឿង ដំណើរហាត់សម​នៅ​រោង​ល្ខោន​ទីក្រុង​ប៉េកាំង » និង «រឿង កាហ្សាក់ »


បដិវត្តន៍វប្បធម៌ ថតដោយ ចូរីស អ៉ីុវែន និង ម៉ាស៊ែលលីន ឡូរីដានអ៉ីុវែន។ ខ្សែភាពយន្ត​ចំនួន​ពីរ​នឹង​ត្រូវចាក់បញ្ចាំងគឺរឿង ដំណើរ​ហាត់​សម​នៅ​រោង​ល្ខោន​ទីក្រុង​ប៉េកាំង រយៈពេល៣១នាទី ជាភាសាអង់គ្លេស ដែល​រឿង​ទាំង​មូល​ផ្តោត​សំខាន់​លើ​បដិវត្តន៍​សិល្បៈ។ រឿងទីពីរគឺរឿង កាហ្សាក់ រយៈពេល ៤៨នាទី ជា​ភាសា​អង់គ្លេស ដែល​ត្រូវ​បាន​ថត​ឡើង​​នៅ​ក្នុង​តំបន់​ប្រជាជន​មួយ​ នៅ​ក្នុង​​តំបន់​​កង​ទ័ព​នៅតាម​ព្រំដែន​សហភាព​សូវៀត។

ភាពយន្តទាំងពីរនេះជាផ្នែកមួយនៃស៊េរីភាពយន្តស្ដីអំពី ថ្ងៃ​ចុង​ក្រោយ​នៃ​បដិវត្តន៍​វប្បធម៌​ចិន ដែល​មាន​ចំណង​ជើង​ថា «តើ​យូកុង​ចល័តភ្នំ​យ៉ាង​ដូចម្ដេច?»។ ភាពយន្ត​ជា​ស៊េរី​នេះ ត្រូវ​បាន​ថត​នៅ​ចន្លោះ​ឆ្នាំ១៩៧២ និង ១៩៧៣ ដោយ​ចូរីស អ៉ីុវែន និង ម៉ាស៊ែលលីន ឡូរីដាន​អ៉ីុវែន។ ភាពយន្ត​ជា​ស៊េរី​នេះ មាន​រយៈពេល​សរុប​១២​ម៉ោង ប៉ុន្តែ​មជ្ឈមណ្ឌល​បុប្ផាណា នឹង​នាំ​មក​បង្ហាញ​ភាគ​សំខាន់ៗ​មួយ​ចំនួន នៅ​ក្នុង​ខែកុម្ភៈនេះ។ នេះគឺជា​កម្រង​ខ្សែ​ភាពយន្ត​ដ៏​កម្រ​បំផុត និង​ទទួល​បាន​ជោគ​ជ័យ​បំផុត​នៅ​ឆ្នាំ​១៩៧៦។ វា​គឺជា​សក្ខីកម្ម​តែមួយ​គត់ អំពី​ប្រទេស​ចិន​របស់​ម៉ៅ សេទុង។

ទស្សនាដោយសេរី

avatar
  • February 23, 2017 · 6:30 pm
  • Bophana Center
  • Cine Soiree