សន្ធិប្រកាស

ដឹកនាំដោយសម្ដេចព្រះនរោត្តម សីហនុ ៦៩នាទី ១៩៦៨ ភាសាខ្មែរ និងមានអក្សរអង់គ្លេសពីក្រោម

តាម​រយៈ​ខ្សែ​ភាព​យន្ត​នេះ​ លោក​អ្នក​នឹង​បាន​ទស្សនា​រូបភាព​ដ៏​ស្រស់​ស្អាត​នៃ​សំណង់​ស្ថាបត្យ​កម្ម​ល្បីៗ​របស់​រាជ​ធានី​ភ្នំពេញ​ ដូច​ជា​រិមាន​ចំការ​មន​ វិមាន​ឯករាជ្យ​ សាល​មហោ​ស្រព​ចតុ​មុខ​ សាល​មហោ​ស្រព​ព្រះ​សុរា​ម្រិត ​ពហុ​កីឡា​ដ្ឋាន​ជាតិ​អូឡាំពិក...។​

ខ្សែភាពយន្តនេះនិយាយពីរឿងស្នេហារវាងព្រះអង្គម្ចាស់ខ្មែរមួយអង្គ (សម្ដែងដោយសម្ដេចព្រះនរោត្តម សីហនុ) និងព្រះអង្គម្ចាស់ក្សត្រីឥណ្ឌា(សម្ដែងដោយសម្ដេចព្រះអគ្គមហេសី នរោត្តម មុនីនាថ) ដែលយាងមកប្រទេសកម្ពុជា ដើម្បីគោរពខួបថ្ងៃបុណ្យឯករាជ្យជាតិ។

avatar
  • October 18, 2014 · 5:00 pm
  • Bophana Center
  • Cine Saturday