សាវ័កនៃអំពើអហិង្សា

ផលិតដោយខេមរាភាពយន្ដ ឆ្នាំ១៩៩៧ រយៈពេល៤៦នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម  

ព្រះ​តេជ​គុណ​ ​បូ​​ឌី​ ​​ជា​ព្រះ​ភិក្ខុ​សង្ឃ​មួយ​អង្គ​ដែល​មាន​ទឹក​ព្រះ​ទ័យ​សន្ដោស​ប្រណី​ដល់​មនុស្ស​ទាំង​ឡាយ​ទាំង​ពួង​។​ ​ព្រះ​អង្គ​ ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​សកម្មភាព​គ្រប់​បែប​យ៉ាង​ ​ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ ​និង​ ​អំ​ពើ​ហិង្សា​នៅ​បា​ណា​រដ្ឋ​។​

ប្រជា​រាស្រ្ដ​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​ពពួក​ឃ្មុំ​ច​ចក​ ​ពើប​ប្រទះ​មហា​ទុក្ខ​វេទនា​ ​មហន្ដ​រាយ​គ្រប់​បែប​យ៉ាង​។ ​​ភូមិ​ស្រុក​របស់​កសិករ​ត្រូវ​រលាយ​ខ្ទេច​ខ្ទី​ ​ដោយ​សារ​ពួក​ឃ្មុំ​ចចក​ចោទ​ប្រកាន់​មក​លើ​កសិករ​ថា​ ​កសិករ​ទាំង​អស់​នោះ​មាន​ភក្ដី​ភាព​ចំពោះ​រដ្ឋា​ភិបាល​ជាតិ​បា​ណា​រដ្ឋ​។​ ​រីឯ​ ​ខាង​រដ្ឋា​ភិបាល​បា​ណា​រដ្ឋ​ក៏​សង្ស័យ​ថា​ ​រាស្រ្ដ​រួម​ជាតិ​មួយ​ចំនួន​ចូល​ដៃ​ចូល​ជើង​ជា​មួយ​ពួក​ឃ្មុំ​ចចក​ដែរ​។​
ព្រះ​តេជ​គុណ​ ​បូ​ឌី​ ​បាន​ដឹក​នាំ​អា​ជ្ញា​ធរ​ខេត្ត​ ​និង​កាក​បាទ​ក្រហម​ទៅ​ជួយ​សង្រ្គោះ​ប្រជា​ជន​ទាំង​នោះ​។​

ថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។

avatar
  • September 24, 2022 · 5:00 pm
  • Bophana Center
  • Cine Saturday