សូមជូនខ្សែភាពយន្ដចំនួន២រឿង

១ កុំចំអកនឹងស្នេហ៍ខ្ញុំ!
ផលិតដោយខេមរាភាពយន្ដ ឆ្នាំ២០០៨ រយៈពេល២៨នាទី ភាសាបារាំង

ចំរៀងរៀបរាប់ពីរឿងស្នេហ៍របស់បុរសម្នាក់ដែលបានលួចស្រលាញ់នារីម្នាក់ជាខ្លាំង ។ ចំណែកនារីវិញមិនដែលខ្វល់ខ្វាយពីស្នេហានេះឡើយ ។ បុរសនេះ មិនព្រមបោះបង់ការតស៊ូឡើយ គាត់ព្យាយាមរហូតដល់ពេលមួយដែលនារីនោះយល់ព្រមបើកបេះដូងទទួលរូបគាត់។

២ បដិសន្និម្ដងទៀត
ដឹកនាំដោយព្រះបាទនរោត្តម សីហនុ ឆ្នាំ២០០៦ រយៈពេល៣៣នាទី ភាសាខ្មែរ
ខ្សែភាពយន្ដនេះត្រូវបានផលិតនៅប្រទេសកូរ៉េខាងជើង

ក្រោយពេល ព្រះមហេសីរបស់ព្រះអង្គម្ចាស់ផាន់វិល័យ បានសោយទិវង្គតអស់ជាច្រើនឆ្នាំរួចមក។ ព្រះអង្គម្ចាស់ផាន់វិល័យ បានទទួលការរាជានុញ្ញាតពីព្រះបិតា ដើម្បីយាងទៅវិស្សមកាលនៅប្រទេសកូរ៉េខាងជើង។ នៅទីនោះ ព្រះអង្គម្ចាស់បានសំរាកលំហែរព្រះកាយ ដើម្បីអោយបានធូរស្បើយពីទុក្ខកង្វល់នានា។ លោកគ្រូពេទ្យអៀម មានតួនាទីតាមថែរក្សាព្រះរាជសុខភាពរបស់ព្រះអង្គម្ចាស់ផាន់វិល័យ បាននាំប្អូនស្រីជីដូនមួយរបស់គាត់ ចូលគាល់ព្រះអង្គម្ចាស់នៅទីនោះ ហើយទួលថ្វាយទ្រង់នូវរឿងរ៉ាវចំឡែកមួយ...

ថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។

avatar
  • January 22, 2022 · 5:00 pm
  • Bophana Center
  • Cine Saturday