ស្ត្រីដែលបាត់ការចង់ចាំ

ដឹកនាំដោយ Lucrecia Martel រយៈពេល ៨៧នាទី ឆ្នាំ២០០៨ ភាសាអេស្ប៉ាញ និងមានអក្សរអង់គ្លេសរត់ពីក្រោម

ស្ត្រី​អភិជន​ម្នាក់ ​(Maria Onetto) បើកបរ​លើ​វិថី​ដ៏​រដិប​រដុប​មួយជាមួយ​អារម្មណ៍​រវើ​រវាយ ហើយ​ក៏​បាន ពារ​លើ​អ្វី​មួយ។ បន្ទាប់​ពីគ្រោះ​ថ្នាក់​នេះ​កើត​ឡើង នាង​មាន​អារម្មណ៍​មិន​ស្ងប់ និង​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​នាង​ជា​ខ្លាំង ហើយ​ព្រឹត្តិការណ៍​នេះ​បាន​ដក​ជាប់​នឹង​អារម្មណ៍​របស់​នាង​ដោយ​នាង​តែង​តែ​គិត​ថា​នាង​បាន​បើកឡាន​ពារ​មនុស្ស​ស្លាប់​។ តែ​ប៉ូលីស​បាន​រាយការណ៍​ថា​គ្មាន​គ្រោះថ្នាក់​ណា​មួយ​កើតឡើ​ង​នៅ​តំបន់​នោះ​ទេ។ គ្រប់​យ៉ាង​ក៏​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​វិញ​រហូត​ដល់​មាន​ការ​រក​ឃើញថ្មី​ដ៏​​គួរ​ឲ្យ​រន្ធត់​មួយ​កើត​ឡើង។

ទស្សនាដោយសេរី !
សូមស្វាគមន៍​ទាំង​អស់​គ្នា​ !

avatar
  • March 7, 2015 · 2:00 pm
  • Bophana Center
  • Cine Club