អាជៃនាងគ្រត
ផលិតដោយផលិតកម្មភាពយន្ដតារារដ្ឋ, ១៩៦៨, ៥៨ នាទី, ភាសាខ្មែរ
ជៃ និងនាងគ្រត ជាអ្នកផ្ទះជិតគ្នាហើយស្រឡាញ់គ្នាទៅវិញទៅមក ប៉ុន្តែម្ដាយឪពុកខាងស្រីមិនពេញចិត្តជៃឡើយ ។ ដោយប្រកែកនឹងកូនស្រីមិនរួច ម្ដាយឪពុកនាងគ្រតបានបង្គាប់ជៃឱ្យមកបម្រើនៅផ្ទះខាងស្រីតាមប្រពៃណីសិន ។ តើជ័យអាចយកឈ្នះចិត្តម្ដាយឪពុកក្មេកដើម្បីបាននាងគ្រតជាគូជីវិតឬទេ?
ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។