អ្នកអង្គរ
ដឹកនាំដោយ ប៉ាន់ រិទ្ធី, ២០០៣, ៩៥ នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ឯកសារនេះតាមថតពីជីវភាពប្រចាំថ្ងៃរបស់កម្មករខ្មែរក្នុងការដ្ឋានជួសជុលប្រាសាទតំបន់អង្គរ។ ចាប់តាំងពីវ័យក្មេង រហូតដល់វ័យចាស់ ពួកគេជឿ គោរពស្រលាញ់ប្រវត្តិសាស្រ្ត និងប្រាសាទបុរាណរបស់ខ្លួន។ នៅក្នុងសាច់រឿងនេះគេក៏ឃើញមានផងដែរតួអង្គសំខាន់មួយឈ្មោះកុយដែលតែងតែនិយាយជាមួយរូបចម្លាក់អប្សរា។
ថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។