គម្រោង ១ ដុល្លារ -Online

ផលិតដោយមជ្ឈមណ្ឌលបុប្ផាណា ឆ្នាំ២០១៥ រយៈពេល៥១នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

គម្រោង ១ ដុល្លារ ជាគម្រោងផលិតភាពយន្តឯកសារ ផ្ដួចផ្ដើមដោយសមិទ្ធករភាពយន្ត រិទ្ធី ប៉ាន់។ ស៊េរីនៃគម្រោងនេះត្រូវបានផលិតឡើងដោយសមិទ្ធករភាពយន្តដែលត្រូវបានបណ្ដុះបណ្ដាលដោយមជ្ឈមណ្ឌលបុប្ផាណា និងគាំទ្រដោយ Cambodian Film Commission (CFC)។ ភាពយន្តលើកឡើងជុំវិញបញ្ហាដែលយើងកំពុងជួបប្រទះ ៖ ប្រវតិ្តសាស្ត្រ បេតិកភណ្ឌសិល្បៈ បរិស្ថាន ការកែប្រែសង្គម…។

“ស្បែកជើង” ដោយ ចេវ ឌឿន “នំផ្អែម” ដោយ លី យូអ៊ី “រស់ព្រោះគុនខ្មែរ” ដោយ សុខ ចាន់រ៉ាដូ “វាលស្រែជីវិត” ដោយ ចេង សុជាតិ “អ្នកប្រមាញ់” ដោយ វណ្ណ សុជាតា “មគ្គុទេសក៍ក្មេង” ដោយ ងឿម ផល្លី

ថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច នៅលើមជ្ឈមណ្ឌលបុប្ផាណា។

avatar
  • December 4, 2021 · 5:00 pm
  • Bophana Center
  • Cine Saturday