កាណ
សង្ខេបរឿង
ឈ្មោះខ្ញុំ ច្រង់ ក្រាក់ អាយុ៥៤ឆ្នាំជាជនជាតិព្រៅ នៅភូមិផាវឃុំតាវែងក្រោម ស្រុក តាវែង ខេត្តរតនគិរី ប្រពន្ធខ្ញុំឈ្មោះម៉ែន ចូន អាយុ៤៣ឆ្នាំមានកូន៤នាក់។ កាណ គឺជាអន្ទាក់ម្យ៉ាងសម្រាប់ទាក់សត្វព្រៃ កាលពីសម័យបុរាណ គេនិយមធ្វើកាណ នៅជិតចម្ការ ធ្វើកាត់ភ្នំតម្បាញជាផ្ទាំងកម្ពស់ប្រហែល 6cm បណ្តាយតាមយើងចង់ធ្វើដោយគ្មានការកំណត់ចម្ងាយឡើយ។ ក្រៅពីបរបាញ់សត្វ កាណនេះធ្វើសម្រាប់សម្រាប់ចិញ្ចឹមប្រចាំរបស់ជនជាតិព្រៅយើង។ រយះពេលធ្វើកាណមានការតំណម្យផងណាដែរគឺ មិនត្រូវញ៉ាំរបស់មានក្លិនដូចជាខ្ទឹមស ស្លឹកគ្រៃ ប្រហុក។ លើសពីនេះយើងមិនត្រូវយកបាយឬម្ហូបទៅព្រៃឡើយជាមួយទេពេលយើងធ្វើអន្ទាក់ និងមិនអោយអ្នកផ្សេងឬភ្ញៀវចូលលេងផ្ទះឡើយ ហើយត្រូវដាក់សញ្ញាហាមឃាត់កុំអោយចូល។ ពេលត្រឡប់មកពីព្រៃវិញគេត្រូវធ្វើពិធីបន់ស្រន់មុនញាំបាយរួច។
ប្រវត្តិសង្ខេប
បាទខ្ញុំឈ្មោះ ប៉ែម ពាក្យ អក្សរឡាងតាំង PEM PEAK ភេទ ប្រុស អាយុ១៩ឆ្នាជាជនជាតិព្រៅ សញ្ជាតិខ្មែរ។ ថ្ងៃខែឆ្នាំកំណើត 07.សីហា.2002។ ទីកន្លែងកំណើតនៅភូមិ ផាវ ឃុំ តាវែងក្រោម ស្រុក តាវែង ខេត្ត រតនគិរី។ មុខរបបច្ចុន្នជាសិស្សថ្នាក់ទី១១Aនែវិទ្យាល័យតាវែង ទីនៅបច្ចុប្បន្ននៅភូមិ ផាវ ឃុំ តាវែងក្រោម ស្រុក តាវែង ខេត្តរតនគិរី។
ចំណាប់អារម្មណ៍
មូលហេតុដែលខ្ញុំថតរឿងនេះពីព្រោះចង់បង្ហាញអោយគេបានស្គាល់នៅរបៀបរកស៊ីកាលពីមុននិងអោយក្មេងជំនាន់ក្រោយបានស្គាល់បានដឹងពីរបរស៊ីពីមុន ដែលពឹងផ្អែកលើការប្រមាញ់ ប៉ុន្តែសត្វព្រៃឥឡូវវាកំពុងបាត់បង់ ហើយក៏គ្មាននរណាគេធ្វើកាណនេះទេហើយ។