ខ្ញុំក៏ចង់ចូលរៀនវិញដែរ

ដឹកនាំផលិតដោយ ខាំភុន មើត ក្នុងឆ្នាំ២០២៣ មានរយៈពេល៩:០៤នាទី និយាយភាសាជនជាតិដើមភាគតិចកាវែតមានអក្សរខ្មែរ និងអង់គ្លេសរត់ពីក្រោម។

កុមារីម្នាក់បោះបង់ការសិក្សា ដើម្បីជួយម្តាយធ្វើស្រែចម្ការ រកប្រាក់ព្យាបាលឪពុកឈឺ និងផ្គត់ផ្គងការសិក្សារបស់បងប្អូនៗ។ ថ្វីត្បិតតែប្រឈមមុខនឹងការលំបាកយ៉ាងណា ក៏នាងនៅតែអត់ធ្មត់ ជំរុញពួកគេឱ្យប្រឹងប្រែងរៀនសូត្រជានិច្ច ព្រោះនាងចង់ផ្តល់អនាគតល្អសម្រាប់ប្អូនៗ។

សូមចុច CC នៅលើវីដេអូដើម្បីមើលជាភាសាខ្មែរ