ពេជ្រក្នុងទន្លេ
ដឹកនាំផលិតដោយ យី លុយហេង,១៤នាទី, ២០២២, ភាសាខ្មែរ មានភាសាអង់គ្លេសរត់កាត់ពីក្រោម
លោកពូ ញឹម ស្រោល ជាអ្នករកលៀសដោយប្រើឧបករណ៍ឈ្នាងនិងអូសដោយដៃនៅក្នុងទន្លេម្ដុំកោះឧកញ៉ាតីក្នុងរាជធានីភ្នំពេញ។ សព្វថ្ងៃលោកពូមានកូនពីរនាក់នៅក្នុងបន្ទុក។ ក្នុង១ថ្ងៃចំណាយពេល៥ទៅ៦ម៉ោងត្រាំនៅក្នុងទឹកដើម្បីជ្រមុជអូសលៀសនៅបាតទន្ល។ ការប្រកបរបរនេះជួបនឹងបញ្ហាខ្លះដែលធ្វើអោយលោកពូរកលៀសមិនបានច្រើនដោយការជួបនឹងបញ្ហាអាកាសធាតុ ការផុតរដូវកាលរបស់លៀស របបទឹកទន្លេ ប្រែប្រួល និងបញ្ហាការចុះរកយ៉ាងច្រើនពីសំណាកអ្នកអូសលៀសដែលប្រើទូកម៉ាស៊ីននិងឧបករណ៍ខុសច្បាប់។