លើទូក លើទឹក

ដឹកនាំផលិតដោយ កុល សុវណ្ណពេជ្រវិច្ឆិកា,​ ១០:៤៧នាទី, ២០២២, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់កាត់ពីក្រោម

ប្ដីប្រពន្ធខ្មែរអ៊ីស្លាមវ័យក្មេងមួយគូរបានប្រើជីវិតរស់នៅលើទូកស្ទើរតែពេញមួយជីវិត តាមដងទន្លេមេគង្គ ដែលធ្វើឱ្យទន្លេមួយនេះស្ទើរក្លាយជាខ្យល់ដង្ហើម និងជាឈាមរបស់គាត់ទៅហើយ។ ដោយហេតុទន្លេមេគង្គមានការប្រែប្រួល ហើយសំរាមក៍កាន់តែមានច្រើនទៅៗ ធ្វើឱ្យពួកគាត់ពិបាករកត្រីជាងមុន។ នៅខណៈដែលប្រពន្ធកំពុងមានផ្ទៃពោះ និងមានកូន២នាក់នៅក្នុងបន្ទុកផង សាលី ដែលជាស្វាមីនៅតែប្រឹងប្រែងបន្ដការនេសាររបស់ខ្លួន ដើម្បីចិញ្ចឹមគ្រួសារតូចមួយនេះ។