ស្បែករស់
ដឹកនាំផលិតដោយ អ៊ឹម វាសនា និង រ៉េត វន្ថា, ២០២២, ភាសាខ្មែរ មានភាសាអង់គ្លេសរត់កាត់ពីក្រោម
“ស្បែករស់” រៀបរាប់អំពីយុវជនម្នាក់ឈ្មោះ ហេង អាន ដែលជាសិល្បករផលិតស្បែកសម្រាប់សិល្បៈល្ខោនស្រមោល ពន្យល់ពីរបៀបបង្កើតស្បែកបែបប្រពៃណី បង្ហាញពីរបៀបប្រើវានៅក្នុងរឿងល្ខោនស្រមោល និងហេតុផលរបស់គាត់ក្នុងការបន្តសិល្បៈនេះ។ ទម្រង់សិល្បៈនេះកម្របានឃើញណាស់នាពេលបច្ចុប្បន្ន បាននាំឱ្យ ហេង អាន ចង់ចែករំលែកស្នាដៃសិល្បៈនេះដល់ក្មេងជំនាន់ក្រោយឱ្យបានដឹងដើម្បីបន្ដរក្សាវប្បធម៌ប្រពៃណីខ្មែរ។